ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងប្រចាំសប្ដាហ៍អាចបន្តធ្លាក់ចុះ ជុំវិញកំណើនការផ្គត់ផ្គង់ និងភាពតានតឹងពាណិជ្ជកម្ម
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះសម្រាប់ការជួញដូរថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍នេះ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម និងការរំពឹងទុកពីការផ្គត់ផ្គង់ និងដំណោះស្រាយបញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៨ សេន ឬ ០,១៣ ភាគរយ ដល់ ៦០,៩៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ៣០ នាទីព្រឹក នៅទីក្រុងហុងកុង។ នេះជាកម្រិតទាបបំផុតរាប់តាំងពីដើមខែមេសា នៅពេលតម្លៃប្រេងប្រេង Brent ធ្លាក់ចុះទាបក្រោម ៦០ ដុល្លារ/បារ៉ែល ជាលើកដំបូងរាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១។
ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៩ សេន ឬ ០,១៦ ភាគរយ ដល់ ៥៧,៣៧ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍វិញ តម្លៃប្រេងទាំង ២ វិញ បានធ្លាក់ចុះ ៣ ភាគរយ ទៅហើយ ដែលរួមចំណែកដោយការរំពឹងទុករបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលថា ការផ្គត់ផ្គង់ប្រេងនៅឆ្នាំក្រោយនៅកើនឡើងច្រើន។
ការធ្លាក់ចុះក៏រួមចំណែកផងដែរ ចំពេលដែលការរំខានផ្នែកផ្គត់ផ្គង់ធ្លាក់ចុះ ក្រោយបទឈប់បាញ់នៅតំបន់ហ្កាហ្សាចូលជាធរមាន ហើយជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងគ្នានៅប្រទេសហុងគ្រី ដើម្បីចរចាគ្នាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ក្រៅពីនេះ ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បានបង្កក្ដីបារម្ភជាថ្មីសម្រាប់សេដ្ឋកិច្ចសកល ដែលធ្វើឱ្យតម្រូវការប្រេងខ្សោយ ជាហេតុធ្វើឱ្យតម្លៃប្រេងបន្តធ្លាក់ចុះ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


