ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិនកើន ៤,៨% នៅត្រីមាសទី៣ ខ្សោយជាងគោលដៅកំណើនប្រចាំឆ្នាំ
សេដ្ឋកិច្ចចិនបានកើនឡើង ៤,៨ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយស៊ីគ្នានឹងការរំពឹងទុក ប៉ុន្តែខ្សោយជាងអត្រាកំណើនគោលដៅប្រចាំឆ្នាំ «ប្រហែល ៥ ភាគរយ» ដោយសារតែភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក និងកម្សោយតម្រូវការក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ទិន្នន័យកំណើនសេដ្ឋកិច្ចចុងក្រោយ ដែលត្រូវបានចេញដោយការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃចន្ទនេះ ខ្ពស់ជាងបន្តិចទៅនឹងការព្យាកររបស់សេដ្ឋវិទូ ៤,៧៦ ភាគរយ ក្នុងរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុចិន Wind ។ យ៉ាងណាមិញ វាគឺជាការធ្លាក់ចុះ បើធៀបទៅនឹងកំណើនប្រចាំត្រីមាសទី ២ ប្រមាណ ៥,២ ភាគរយ និង ៥,៤ ភាគរយ នៅត្រីមាសទី១។
ប៉ុន្តែកំណើនសម្រាប់រយៈពេល ៩ ខែដើមឆ្នាំ (៣ ត្រីមាស) ស្ថិតនៅអត្រាប្រមាណ ៥,២ ភាគរយ ដោយប្រហាក់ប្រហែលនឹងគោលដៅរដ្ឋាភិបាល «ប្រហែល ៥ ភាគរយ»។
ទិន្នន័យនៅត្រីមាសទី ៣ បង្ហាញថា ចិននៅតែបន្តប្រឈមនឹងបញ្ហាផ្សេងទៀតសម្រាប់កំណើនប្រកបដោយនិរន្តរភាព រួមទាំងភាពតានតឹងពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិក កម្សោយតម្រូវការក្នុងស្រុក និងការបន្តជាប់គាំងនៃទីផ្សារអចលនទ្រព្យ ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រទេស។
ទោះបីបែបនេះក្ដី អ្នកនាំពាក្យរបស់ NBS បាននិយាយថា សេដ្ឋកិច្ចចិន «បានទប់ទល់នឹងសម្ពាធ និងសម្រេចបាននូវវឌ្ឍនភាពដ៏លំបាក» ដោយបន្ថែមថា វានៅតែមាន «លក្ខខណ្ឌអំណោយផលជាច្រើន» ដើម្បីឈានដល់គោលដៅប្រចាំឆ្នាំ។
មន្រ្តីដដែលបានបន្តថា៖ «មានមូលដ្ឋានគ្រឹះ ការគាំទ្រដ៏រឹងមាំសម្រាប់ការសម្រេចបាននូវគោលដៅប្រចាំឆ្នាំ ប៉ុន្តែវាក៏នឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ»។
ឥឡូវនេះ សេដ្ឋវិទូមួយចំនួនកំពុងទន្ទឹមរងចាំមើលថាតើរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយជំរុញកំណើនដែរឬយ៉ាងណា រួមទាំងតាមរយៈការជំរុញតម្រូវការ និងទីផ្សារអចលនទ្រព្យ។
ទិន្នន័យរបស់ NBS បានបង្ហាញថា ការលក់រាយបានកើនឡើង ៣% នៅខែកញ្ញា ស្របតាមការព្យាករ ប៉ុន្តែបានធ្លាក់ចុះពីកំណើន ៣,៤ ភាគរយ នៅខែសីហា។ ផលិតកម្មឧស្សាហកម្មវិញ បានកើនឡើង ៦,៥ ភាគរយ ដោយលើសកំណើន ៥,២ភ ភាគរយ នៅខែសីហា ចំពេលដែលការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ ១៣,៩ ភាគរយ ពីដើមឆ្នាំដល់ខែកញ្ញា ដោយកាន់តែធ្ងន់ធ្ងរធៀបនឹងការធ្លាក់ចុះ ១២,៩ ភាគរយ នៅ ៨ ខែដើមឆ្នាំ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


