សេដ្ឋកិច្ច
ការសងត្រឡប់យឺតលើសពី ៩០ថ្ងៃ ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ កើនឡើង ៦,៤៦% តែអាចគ្រប់គ្រងបាន
ការសងត្រឡប់យឺតយ៉ាវរបស់អតិថិជនក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុលើសពី ៩០ថ្ងៃ មានអត្រា ៦.៤៦% នៅក្នុងឆ្នាំ ២០២៥ កើនពី ៦.០៣ នៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ ឥណទានដែលសងយឺតយ៉ាវលើសពី ៩០ថ្ងៃ រាងអាក្រក់បន្តិចបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ប៉ុន្តែស្ថិតក្នុងលំហមួយដែលអាចគ្រប់គ្រងបាន។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆ្នាំ ២០២៥ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានឱ្យទៅអតិថិជនមានទំហំប្រមាណ ៦៣ ពាន់លានដុល្លារ កើនឡើង ៤,១% ប្រៀបធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីភាពធន់ ក្នុងចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុក។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមានភាពធន់ និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា។
លោកស្រី ជា សិរី បន្ថែមថា ភាពធន់ និងរឹងមាំរបស់ធនាគារ ដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗ ក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។

យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា (NBC) នៅក្នុងឆ្នាំ ២០២៥ ប្រាក់កម្ចីឥណទានរបស់អតិថិជនបានកើនឡើងប្រមាណ ៤,១% ដល់ ៦៣ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើបានកើន ១៤,៧% ដល់ ៦៥,៧ ពាន់លានដុល្លារ ប្រៀបធៀបនឹងឆ្នាំ ២០២៤។
យោងតាម CBC គិតត្រឹមឆ្នាំ ២០២៥ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានស្ថាប័នសរុបចំនួន ១៩៦ ក្នុងនោះមានធនាគាចំនួន ៩១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទសរុបចំនួន ៣៤។
កម្ពុជាមានប្រជាពលរដ្ឋចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីឥណទានពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦២ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


