Connect with us

សេដ្ឋកិច្ច

ហាងឆេង​មាស​បាន​ហក់​ឡើង​ជិត ៥ ​០០០ ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​វិញ​ជិតដល់ជិត ៥​ ពាន់ដុល្លារ (៤៩៨៧) ​ក្នុង​មួយ​តម្លឹង នៅព្រឹកថ្ងៃអង្គារនេះ នៅមុន​ពេល​ដែល​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅដើមខែធ្នូ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មាន​ប្រសាស​ន៍​ថា ​ពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង វិនិយោគិនធំៗ និងធនាគារឯកជននៅលើពិភពលោក គិតថា មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាព ហើយនាំគ្នាសម្រុកទិញមាសទុក ដោះស្រាយនៅពេលប្រទេសរបស់ខ្លួនមានបញ្ហា ដែលនាំឱ្យមាសកើនឡើង។

លោក ឡុង សំណាង យល់ឃើញថា៖ «អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ បន្ថែមទៀត ធ្វើឱ្យលុយដុល្លារធ្លាក់ថ្លៃ រុញច្រានឱ្យហាងឆេងមាសកើនឡើង»។

អ្នកស្រី ច័ន្ទ ណា អាជីវករលក់មាសផ្សារធំថ្មី បានឱ្យដឹងថា៖ «មាសបានកើនឡើងវិញ អត់មានអ្នកទិញទេ ព្រោះ​មាសវាឡើងថ្លៃពេក មានតែគេយកមកលក់»។ ​

តម្លៃ​មាស​តាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុងតម្លៃ ៤៩៩ ដុល្លារ ក្នុងមួយជី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម