Connect with us

សេដ្ឋកិច្ច

​ការទូទាត់​លុយ​ជូន​អតិថិជន​ របស់ក្រុមហ៊ុន ​HUIONE PAY បានបំពេញរួចរាល់

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ​បានប្រកាសថា ​គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្តិការ និងបានបំពេញកាតព្វកិច្ចជម្រះ​បញ្ជី​រំលាយ​គ្រឹះ​ស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដកហូតអាជ្ញាបណ្ណ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសបិទសេវាកម្មជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ ក្រោយពីអតិថិជនបានសម្រុកទៅដកលុយចេញពីគណនី។

​ធនាគារជាតិអះអាងថា រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល (រួមមានអតិថិជន) របស់គ្រឹះស្ថានផ្តល់​សេវា​ទូទាត់សងប្រាក់ ហួយវ័ន ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមច្បាប់។

ទន្ទឹមនឹងនេះ ធនាគារជាតិ ក៏បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ ទ្រព្យ​សកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាសលេខធ៧.០២៤.៧៣៥ ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៤ របស់ធនាគារជាតិ ស្តីពី “ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ” ដោយ​សកម្មភាពខាងលើ អាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជនផងដែរ។ ​

​គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការ​អនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូ​នោះនៅ​ឡើយ​ទេ។​

​ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងបន្តចូលរួមអនុវត្តស្មារតីខ្លឹមសារបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមខាងលើឱ្យបានខ្ជាប់ខ្ជួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម