ព័ត៌មានជាតិ
ព្រឹត្តិការណ៍ពិព័រណ៍ធំៗចំនួន ៣ កើតឡើងចុងសប្តាហ៍នេះ នឹងនាំការជួបជុំមនុស្សរាប់ម៉ឺននាក់ចូលទស្សនា
នៅចុងសប្តាហ៍នេះ នឹងមានព្រឹត្តិការណ៍ដ៏ធំចំនួន ៣ កើតឡើង ដែលក្នុងនោះមានការរៀបចំពិព័រណ៍បង្ហាញពីផលិតផលប្រើប្រាស់ និងគ្រឿងបរិក្ខារសំណង់ រួមទាំងវេទិកាបច្ចេកវិទ្យា ដែលរំពឹងនឹងទាក់ទាញការចូលរួមពីមនុស្សរាប់ម៉ឺននាក់។
«វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ»
«វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» នៅចុងសប្តាហ៍នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា ជួបពិភាក្សាអំពីគោលនយោបាយ ពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោក។
វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល។
គោលដៅជាអត្ថប្រយោជន៍សំខាន់ៗសម្រាប់ការចូលរួម៖
– ស្វែងយល់ពីដំណើរឆ្ពោះទៅបរិវត្តិកម្មឌីជីថលនៅកម្ពុជា
– ព្រឹត្តការណ៍អមធំៗកម្រិតជាតិ និងអន្តរជាតិ ដែលនឹងមានការចូលរួមពីវាគ្មិនល្បីៗ
– ស្វែងយល់ពីបច្ចេកវិទ្យាឌីជីថលថ្មីៗរបស់កម្ពុជា និងសមិទ្ធផលថ្មីៗក្នុងវិស័យឌីជីថល
– ការតាំងពិព័រណ៍បង្ហាញអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល
– ពង្រីកឱកាសអាជីវកម្ម ឱកាសការងារ និងបង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ
វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)»
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំក្នុងគោលបំណងតាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ នឹងមានការដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ នេះ រៀបចំឡើងក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលប្រព្រឹត្តិទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរ។


ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍នេះ នឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ម្ចាស់រោងចក្រ ឬអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់ អាចចូលរួមដាក់តាំងបង្ហាញផលិតផលផ្សេងៗ។
ឆ្នាំ ២០២៥ នេះ គឺជាលើកទី ១៥ ដែលសមាគមអ្នកសាងសង់កម្ពុជារៀបចំ «ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ» ដែលកម្មវិធីនេះនឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ក្រៅពីបង្ហាញពីផលិតផលនានា ក៏ដើម្បីជំរុញឲ្យមានការសហការគ្នាជាដៃគូអាជីវកម្ម៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


