ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០៣០ កម្ពុជាដាក់មហិច្ឆតាមានក្រុមហ៊ុនបច្ចេកវិទ្យា Start Up យ៉ាងតិចមួយមានតម្លៃ ១ ប៊ីលានដុល្លារ
ត្រឹមឆ្នាំ ២០៣០ កម្ពុជាមានបំណងចង់ឲ្យមានក្រុមហ៊ុន Unicorn (ក្រុមហ៊ុនដែលមានតម្លៃ ១ ០០០ លានដុល្លារឡើងទៅ) យ៉ាងតិចបំផុតមួយនៅកម្ពុជា។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងពិធីបិទបញ្ចប់វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកាលពីម្សិលមិញនេះ។
ថ្លែងក្នុងកម្មវិធីដែលមានការចូលរួមពីរដ្ឋមន្ត្រីឌីជីថលអាស៊ាន បណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា មហិច្ឆតារបស់កម្ពុជាគឺចង់ឲ្យមានក្រុមហ៊ុន Startup អាចពង្រីកខ្លួនមិនត្រឹមតែក្នុងទីផ្សារក្នុងស្រុក តែដល់ទីផ្សារតំបន់និងទីផ្សារអន្តរជាតិដែលមាននៅអាស៊ី អាមេរិកឡាទីន និងអាហ្វ្រិក។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ពីវត្តមានរបស់ក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនភ្ញាស់ធុរកិច្ចថ្មីដ៏មានបទពិសោធន៍ និងជោគជ័យនៅក្នុងពិភពលោក ដែលស្ថាបនិករបស់ក្រុមហ៊ុន Plug and Play បានប្រកាសពីបំណងចង់វិនិយោគទៅលើក្រុមហ៊ុនធុរកិច្ចរបស់កម្ពុជា។
លោកថា តាមរយៈការគាំទ្រពីក្រុមហ៊ុនលំដាប់ពិភពលោកនេះនឹងជួយភ្ញាស់ក្រុមហ៊ុន Startup នៅកម្ពុជា ដើម្បីឈានសម្រេចគោលដៅរួមទាំងពង្រឹងសមត្ថភាពនិងលទ្ធភាពឈានជើងចូលទីផ្សារអន្តរជាតិ។

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”។
វេទិកានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណ ២ ម៉ឺននាក់ រួមមានរដ្ឋមន្ត្រីឌីជីថលអាស៊ាន និងបណ្តាប្រទេសនានា គណៈប្រតិភូអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ សិស្សានុសិស្ស និងសាធារណជន។
ក្នុងរយៈពេល ៣ ថ្ងៃ វេទិកាបានបង្ហាញនូវសមិទ្ធផលរដ្ឋាភិបាលរបស់កម្ពុជា ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងតំបន់ លើកកម្ពស់ឧត្តមភាព និងឱកាសវិនិយោគ ព្រមទាំងផ្តល់នូវបទពិសោធន៍ចំណេះដឹង និងឧត្តមានុវត្តលើការផ្លាស់ប្តូរ ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានឌីជីថល។
ចំនួនអ្នកចូលរួមក៏កើនឡើងពីរដងបើធៀបនឹងការរៀបចំជាលើកទី ១ កាលពីឆ្នាំមុន។ មានក្រុមហ៊ុនជាច្រើនបានចូលរួមក្នុងពិព័រណ៍ រួមទាំងក្រុមហ៊ុនធុរកិច្ចថ្មីៗ (Startup) ដែលកំពុងកើតឡើង និងបានចូលរួមក្នុងការប្រកួតប្រជែងយកពានរង្វាន់។
នៅក្នុងវេទិកា មជ្ឍមណ្ឌលបច្ចេកវិទ្យាឌីជីថល Plug and Play ដែលមានមូលដ្ឋាននៅ Silicon សហរដ្ឋអាមេរិក បានជ្រើសរើសក្រុមហ៊ុន Start Up មួយចំនួនរបស់កម្ពុជា ដើម្បីវិនិយោគ និងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ Plug and Play វិនិយោគលើក្រុមហ៊ុន Start Up នៅកម្ពុជា ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធ ក្នុងការកសាងបរិយាកាសអំណោយផល សម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុកនិងសាកលលោក។
ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


