Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនឡើងពេលបិទការជួញដូរ ប៉ុន្តែធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងប្រហែល ១% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ជុំវិញវិធានរបស់អាមេរិក​លើ​ការបិទផ្លូវកប៉ាល់ដឹកប្រេងវេណេស៊ុយអេឡា ខណៈវិនិយោគិនបន្តឃ្លាំមើលពីដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មា​នរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅប្រភេទម៉ាក Brent បានកើនឡើង ៦៥ សេន ឬ ១,១% ដល់ ៦០,៤៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) ​បានកើនឡើង ៥១ សេន ឬ ០,៩% ដល់ ៥៦,៦៦ ដុល្លារ​/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងទាំង ២ បានធ្លាក់ចុះប្រហែល ១% ដែលជាការបន្តពីការធ្លាក់ចុះ ៤% នៅសប្ដាហ៍មុន។

បញ្ហាដែលអាមេរិកបិទផ្លូវ និងរឹបអូសកប៉ាល់ដឹកប្រេងវេណេស៊ុយអេឡា បាន​គំរាមកំហែងដល់ការផ្គត់ផ្គង់សកល យ៉ាងណាមិញ​ ផលប៉ះពាល់ដែលធ្វើឱ្យ​ប្រេងឡើងថ្លៃនៅតែមាន​កម្រិត ចំពេលដែលវិនិយោគិនព្រួយបារម្ភពីកំណើននៃការផ្គត់ផ្គង់ប្រេងសកល ក៏ដូចជាដំណោះស្រាយសន្តិភាពពាក់ព័ន្ធនឹង​អ៊ុយក្រែន និងរុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម