សេដ្ឋកិច្ច
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អនុម័តដាក់ឱ្យប្រើប្រាស់ ការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ បានអនុម័តដាក់ឱ្យប្រើប្រាស់នូវប្រកាសស្តីពី «ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល» របស់និយ័តករមូលបត្រកម្ពុជា។

និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា បុគ្គលដែលទទួលបានជោគជ័យក្នុងការសាកល្បងបច្ចេកវិទ្យាព័ត៌មាន គំរូអាជីវកម្ម ផលិតផល ឬសេវាកម្មដែលពាក់ព័ន្ធនឹងទ្រព្យឌីជីថលក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មទ្រព្យឌីជីថលមក និយ័តករមូលបត្រកម្ពុជា។
ប្រកាសស្តីពី «ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល» បែងចែកជា ៩ ជំពូក ៦៣ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារទ្រព្យឌីជីថល និងបុគ្គលពាក់ព័ន្ធ ផ្សេងទៀត ក្នុងទិសដៅធានាឱ្យមាននូវសុច្ចរិតភាពទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និងកិច្ចការពារវិនិយោគិន។
ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់និយ័តករមូលបត្រកម្ពុជា បានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយស្របតាមការចង្អុលបង្ហាញផ្លូវដោយគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមតម្រូវការចាំបាច់ចំពោះមុខសម្រាប់ការបន្តអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


