សេដ្ឋកិច្ច
របរចិញ្ចឹមឃ្មុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានសមរម្យ
កសិករនៅខេត្តកំពង់ចាមម្នាក់បានចាប់យករបរចិញ្ចឹមឃ្មុំតាមចម្ការគរ អាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានសមរម្យ ខណៈទឹកឃ្មុំចិញ្ចឹមឆ្នាំនេះក៏ទទួលបានទិន្នផលល្អ។

ស្ថិតនៅក្នុងវ័យ ៣៥ឆ្នាំ លោក ឆុំ ប៊ុនឡូ ជាម្ចាស់កសិដ្ឋាន ទឹកឃ្មុំវីប៊ី WeBee ប្រាប់ កម្ពុជាថ្មី ថា របរចិញ្ចឹមឃ្មុំនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០១៩មកម្ល៉េះ។ របរចិញ្ចឹមឃ្មុំនេះ ក៏អាចជាចំណែកជួយឱ្យគ្រួសាររបស់លោក ប៊ុនឡូ អាចមានជីវភាពធូរធារបានមួយកម្រិត ផងដែរ។
លោកបានឱ្យដឹងទៀតថា ទីផ្សារទឹកឃ្មុំចិញ្ចឹមនាពេលបច្ចុប្បន្ន ទឹកឃ្មុំ១លីត្រ អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល។
ចំណែកទីផ្សារគោលវិញ ប៊ុនឡូ ថាភាគច្រើនទឹកឃ្មុំរបស់លោកលក់ចេញទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ដែលមានតម្រូវការទឹកឃ្មុំយកទៅប្រើប្រាស់ប្រចាំថ្ងៃ។


យ៉ាងណាមិញ លោក ឆុំ ប៊ុនឡូ យល់ឃើញថា បច្ចុប្បន្នប្រជាជនខ្មែរបានងាកមកគាំទ្រទឹកឃ្មុំចិញ្ចឹមក្នុងស្រុកកាន់តែច្រើនជាងមុន នេះក៏ដោយតែទឹកឃ្មុំចិញ្ចឹមតាមចម្ការគរ និងចម្ការមៀន វាមានសុវត្ថិភាពខ្ពស់ និងមានរសជាតិឆ្ញាញ់មិនចាញ់ទឹកឃ្មុំធម្មជាតិ ឬទឹកឃ្មុំព្រៃ នោះឡើយ។
លោកបានបញ្ជាក់ដែរថា កសិដ្ឋានរបស់លោកមានធុងចិញ្ចឹមឃ្មុំប្រមាណជាង៥០ធុង និងអាចផលិតទឹកឃ្មុំបានជាង១០០លីត្រ ក្នុង១ខែ។ កសិដ្ឋានចិញ្ចឹមឃ្មុំរបស់កសិកររូបនេះ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


