KPT+
ឧទ្យានជាតិភ្នំគូលែន លេចធ្លោដោយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ
ឧទ្យានជាតិភ្នំគូលែន ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍អន្តរជាតិ Condé Nast Traveller ប្រកាសទទួលស្គាល់ជាផ្លូវការ ថាជាមួយក្នុងចំណោមអច្ឆរិយៈតំបន់ទាំង ៧ នៃអាស៊ាន ដោយឈរនៅលេខរៀងទី៣ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ដែលបាននិងកំពុងបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ។

ស្ថិតនៅក្នុងខេត្តសៀមរាប ឧទ្យានជាតិភ្នំគូលែន ត្រូវបានគេចាត់ទុកថាជាតំបន់បរិសុទ្ធ ដែលមានលក្ខណៈពិសេស ដោយការរួមបញ្ចូលគ្នារវាងធនធានធម្មជាតិ ប្រវត្តិសាស្ត្រ និងសាសនា បង្កើតបានជាបទពិសោធទេសចរណ៍ដ៏សម្បូរបែប និងមានគុណតម្លៃខ្ពស់។ ក្នុងចំណោមបេតិកភណ្ឌសំខាន់ៗ ទីនេះជាក្រុងបុរាណដែលមានអាយុកាលមុនសម័យអង្គរវត្ត ទៅទៀត។
យោងតាមការវាយតម្លៃពីប្រភពដដែល បង្ហាញឱ្យឃើញថា មានហេតុផលសំខាន់ៗជាច្រើន ដែលធ្វើឱ្យភ្នំគូលែនត្រូវបានជ្រើសរើសក្នុងបញ្ជីអច្ឆរិយៈតំបន់អាស៊ាន រួមមាន៖
១. តម្លៃប្រវត្តិសាស្ត្រខ្ពស់៖ ជាតំបន់កំណើតអរិយធម៌ខ្មែរ និងពាក់ព័ន្ធជាមួយដើមកំណើតអង្គរ។
២. ធម្មជាតិ៖ ជាតំបន់ភ្នំដែលលាតសន្ធឹងវែង មានព្រៃបៃតងក្រាស ទឹកជ្រោះ និងបរិយាកាសស្ងប់ស្ងាត់។
៣. ផ្នែកសាសនា៖ មានទីតាំងជាច្រើន ជាប់ទាក់ទងនឹងប្រវត្តិនៃការធ្វើពិធីផ្សេងៗ ក្នុងលទ្ធិព្រាហ្ម។
៤. ទេសចរណ៍និរន្តរភាព៖ ផ្អែកលើការអភិរក្សបរិស្ថាន និងវប្បធម៌មូលដ្ឋាន។
៥. ជាគោលដៅទេសចរណ៍បែបនិរន្តរភាព (ការរក្សាទុកបរិស្ថាន និងការគោរពវប្បធម៌មូលដ្ឋាន ស្របតាមនិន្នាការទេសចរណ៍សកល)។
៦. ដោយសារតែមានការរួមបញ្ចូលធម្មជាតិ និងបេតិកភណ្ឌ បានផ្តល់បទពិសោធទេសចរណ៍ដ៏ល្អឯក ដោយអាចទស្សនាទាំងធម្មជាតិ និងបេតិកភណ្ឌក្នុងតំបន់តែមួយ។
ការទទួលស្គាល់នេះ មិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃភ្នំគូលែនប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងធម្មជាតិ ដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ និងមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


