សេដ្ឋកិច្ច
កម្ពុជា រំពឹងទទួលបានទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ១ លានតោន នៅឆ្នាំនេះ
សមាគមស្វាយចន្ទីកម្ពុជាបានព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ការប្រមូលផលស្វាយចន្ទីនាពេលខាងមុខរបស់កម្ពុជានឹងស្ថិតចន្លោះពី ៨០ ម៉ឺន ទៅដល់ ១ លានតោន ដោយសារការកើនឡើងនៃផ្ទៃដីដាំដុះ និងការផ្ដល់អំណោយផលពីអាកាសធាតុ។
លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ផ្ទៃដីដាំដុះកើនឡើង ហើយយើងអាចប៉ាន់ស្មានថា អាកាសធាតុវាមិនអាក្រក់ពេក ដោយសារតែការពន្យាការផ្ដល់ផលរយៈពេលមួយខែ យើងសង្ឃឹមថា ខែមេសា និងឧសភា នឹងក្លាយជាខែប្រមូលផលច្រើនបំផុត ខុសពី ៣ ឆ្នាំមុន ដែលការប្រមូលផលក្នុងខែមីនា»។

កម្ពុជាកំពុងខិតខំទាក់ទាញទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីថ្មី ទៅប្រទេសឥណ្ឌា ដើម្បីបង្កើនពិពិធកម្មក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈស្វាយចន្ទីកម្ពុជានាំចេញភាគច្រើនទៅប្រទេសវៀតណាម។
យោងតាមសមាគមស្វាយចន្ទី គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា។ នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


