Connect with us

សេដ្ឋកិច្ច

ABA ទទួលបាន10ពាន ពីក្រុមហ៊ុន VISA បញ្ជាក់ពីឧត្តមភាពនាំមុខនៃសេវាទូទាត់ឌីជីថល

បានផុស

នៅ

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ទទួលបានពានរង្វាន់ឧត្តមភាពចំនួន 10 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ឌីជីថលឈានមុខរបស់ពិភពលោក។ សមិទ្ធផលនេះ បានស្ដែងឲ្យឃើញយ៉ាងច្បាស់ពីឧត្តមភាពយូរអង្វែងរបស់ ABA ក្នុងការជំរុញសេវាទូទាត់ឌីជីថលតាមកាត និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។

ដោយត្រូវបានប្រគល់ជូន ABA ក្នុងព្រឹត្តិកាណ៍ VISA Client Appreciation Event  ពានរង្វាន់ទាំងនេះ ជាសក្ខីភាពនៃការទទួលស្គាល់ ការរួមចំណែករបស់ធនាគារដៃគូ ក្នុងការពង្រីកផលិតផល VISA។ ABA ទទួលបានពានឧត្តមភាពឈានមុខ ក្រោមប្រភេទផ្សេងៗរួមមាន៖

  • Best Visa Product Launch of the Year 2025 (ពាន ផលិតផល Visa ថ្មី ឆ្នើមបំផុតប្រចាំឆ្នាំ 2025)
  • Leadership in Active Cards Growth Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាកំណើនកាតសកម្ម ប្រចាំឆ្នាំ 2025)
  • Leadership in Active Net New Merchant Acceptance Location 2025 (ពានឧត្តមភាពឈានមុខ លើអាជីវករថ្មីដែលសកម្មក្នុងការទទួលទូទាត់តាមកាត ប្រចាំឆ្នាំ 2025)
  • Leadership in Consumer Credit Payment Volume 2025 (ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណទានក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
  • Leadership in Consumer Debit Payment Volume 2025 (ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណពន្ធក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
  • Leadership in Credit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណទានប្រចាំឆ្នាំ 2025)
  • Leadership in Debit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណពន្ធប្រចាំឆ្នាំ 2025)
  • Leadership in Transaction Per Active TID 2025 (ពានឧត្តមភាពឈានមុខ លើប្រតិបត្តិការនៃ TID សកម្មនីមួយៗ ប្រចាំឆ្នាំ 2025)
  • Leadership in Spend per Active Card for Visa Debit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណពន្ធក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)
  • Leadership in Spend Per Active Card for Visa Credit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណទានក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា៖ “នេះជាកិត្តិយសយ៉ាងក្រៃលែងរបស់យើងខ្ញុំក្នុងការទទួលបានពានរង្វាន់ទាំងនេះ ជាច្រើនឆ្នាំជាប់ៗគ្នាកន្លងមក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំចំពោះ គុណភាពសេវាកម្ម និងធ្វើឲ្យអតិថិជនកាន់តែស្រឡាញ់ពេញចិត្ត”។

លោកក៏បានបន្ថែមផងដែរថា “ពានរង្វាន់ទាំងនេះ បានស្ដែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយសេវាធនាគារនវានុវត្ត និងពង្រឹងជំហររបស់ខ្លួនក្នុងអេកូស៊ីស្ទែមកាតទូទាត់នៅប្រទេស”។

ការទទួលស្គាល់ជាបន្តបន្ទាប់ ពីក្រុមហ៊ុន VISA ចំពោះធនាគារ ABA ត្រូវបានរំលេចឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតតាមរយៈការផ្ដួចផ្ដើមថ្មីៗកន្លងមក – ការដាក់ដំណើរការនៃម៉ាស៊ីនបើកកាតដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងកាតអន្ដរជាតិមានរំលេចរូបសិល្បករខ្មែរ គឺ ABA VannDa VISA  រចនាពិសេស ក្នុងចំនួនកំណត់។ ភាពលេចធ្លោទាំងនេះ រួមជាមួយនឹងការពង្រីកជាលំដាប់នៃម៉ាស៊ីនទូទាត់ POS និងបណ្ដាញទទួលទូទាត់តាមកាត បានបង្កើនភាពងាយស្រួលសម្រាប់អតិថិជន ព្រមទាំងតួនាទីរបស់ ABA ក្នុងការពង្រឹងសុវត្ថិភាពការទូទាត់តាមកាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម