ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបង្កើនការនាំចូលប្រេងឆៅពីអាមេរិក ដោយសារជម្លោះមជ្ឈិមបូព៌ា
ប្រទេសឥណ្ឌូណេស៊ីនឹងបង្កើនការនាំចេញប្រេងឆៅពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីជំនួសឱ្យការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា ដែលកំពុងជួបសង្រ្គាម ហើយបង្កការរំខានផ្នែកដឹកជញ្ជូនប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បានឱ្យដឹងកាលពីថ្ងៃអង្គារ (៣ មីនា) ថា ១/៤ នៃការនាំចូលប្រេងឆៅ និង ៣០% នៃការនាំចូលឧស្ម័ន LPG (ហ្គាស) របស់ឥណ្ឌូណេស៊ី បានមកពីមជ្ឈិមបូព៌ា។
លោកថ្លែងយ៉ាងដូច្នេះថា៖ «សេណារីយ៉ូបច្ចុប្បន្នគឺថា សម្រាប់ប្រេងឆៅដែលយើងនាំចូលពីមជ្ឈិមបូព៌ា យើងនឹងប្តូរទិសដៅទៅសហរដ្ឋអាមេរិក ដូច្នេះ វាមានភាពប្រាកដប្រជានៃផ្នែកផ្គត់ផ្គង់សម្រាប់យើង»។
លោក បាលីល បានបន្ថែមថា កប៉ាល់២គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី Pertamina បានជាប់គាំងនៅក្នុងច្រកសមុទ្រហ័រមូហ្ស (Hormuz) ហើយឥណ្ឌូណេស៊ីកំពុងព្យាយាមប្រើប្រាស់មធ្យោបាយការទូត ដើម្បីយកកប៉ាល់ទាំងនោះចេញ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pertamina បានឱ្យដឹងនៅថ្ងៃអង្គារថា កប៉ាល់ទាំង២នោះមានសុវត្ថិភាព ហើយអាជ្ញាធរកំពុងចាត់ទុកសុវត្ថិភាពរបស់សមាជិកនាវិក និងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិភាព។
ដោយឡែក លោក បាលីល បាននិយាយថា ឥណ្ឌូណេស៊ីក៏គ្រោងធានាការនាំចូលឧស្ម័ន LPG ពីតំបន់ក្រៅមជ្ឈិមបូព៌ាផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ឥណ្ឌូណេស៊ីនឹងនាំចូលពីណានោះទេ។ លោករដ្ឋមន្រ្តីដដែលបានបន្តថា រដ្ឋាភិបាលកំពុងតាមដានផលប៉ះពាល់នៃតម្លៃប្រេងឆៅខ្ពស់លើការគោលនយោបាយឧបត្ថម្ភធនប្រេងឥន្ធនៈរបស់រដ្ឋ។
គួរគូសបញ្ជាក់ថា តម្លៃប្រេងអន្តរជាតិកំពុងហក់ឡើងខ្ពស់លើស ៨០ ដុល្លារ/បារ៉ែល ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ដែលមិនទាន់បង្ហាញសញ្ញាស្រាកស្រាន្តនៅឡើយ និងប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងពីច្រកហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកប្រេង និងឧស្ម័នធម្មជាតិពង្រាវ ប្រមាណ ១/៥ នៃតម្រូវការសកល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


