ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ជុំវិញជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដែលជំរុញដោយកង្វល់ផ្គត់ផ្គង់បណ្ដាលមកពីការរំខានផ្នែកដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា ជុំវិញជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ១,៦% ដល់ ១១០,៧៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ០,៧១ ដុល្លារ ឬ ០,៦% ដល់ ១១២,២៥ ដុល្លារ/បារ៉ែល។
កាលពីថ្ងៃព្រហស្បតិ៍ ដែលថ្ងៃជួញដូរចុងក្រោយនៅសប្ដាហ៍មុន តម្លៃប្រេង Brent កើនឡើងជិត ៨% និង WTI កើនឡើង ១១% ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្ដេជ្ញាបន្តការវាយប្រហារអ៊ីរ៉ង់។
ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតពីអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត និងអារ៉ាប់រួម នៅតែបន្តជាប់គាំងស្ទើរតែស្រុង ដោយសារតែកង្វល់សុវត្ថិភាព។ ដោយសារតែការរំខាននេះ ក្រុមហ៊ុនចម្រាញ់ប្រេងនានាកំពុងស្វែងរកប្រភពជំនួសសម្រាប់ប្រេងឆៅ រួមទាំងអាមេរិកខាងជើង អាហ្វ្រិក និងអាមេរិកឡាទីន។
បច្ចុប្បន្ន ជម្លោះនៅតែបន្តតានតឹង ដោយកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបន្តគំរាមអ៊ីរ៉ង់ឱ្យបើកច្រកហ័រមូហ្សត្រឹមថ្ងៃអង្គារ បើមិនដូច្នោះទេ អាមេរិកនឹងវាយប្រហារលើរោងចក្រថាមពល និងស្ពាននានារបស់ប្រទេសនេះ។
កាលពីសប្ដាហ៍មុន នាវាដឹកទំនិញរបស់បារាំង និងដឹងឧស្ម័នរបស់ជប៉ុន បានឆ្លងកាត់ហ័រមូហ្សដោយសុវត្ថិភាព ដែលនេះបង្ហាញពីគោលនយោបាយរបស់អ៊ីរ៉ង់ ដែលបើកច្រកឱ្យនាវា ឬកប៉ាល់ដល់ប្រទេស «មិនមែនជាសត្រូវ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


