Connect with us

សេដ្ឋកិច្ច

សភា​ពាណិជ្ជកម្ម​កម្ពុជា​បានចុះបញ្ជី​ការិយាល័យ​តំណាង​នូវែលហ្សេឡង់ជាផ្លូវការ ​

បានផុស

នៅ

រដ្ឋាភិបាលក្រុង​អូក្លិន ​នៃ​ប្រទេស​នូវែលហ្សេឡង់​ បាន​ចុះ​បញ្ជី​ទទួលស្គាល់​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្មកម្ពុជា ​អាណត្តិទី១ ​ជាលើកដំបូង​ ដែលនេះជាការបើកផ្លូវក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម បរិយាកាសធុរកិច្ច និងវិនិយោគរបស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្មកម្ពុជា​ បាន​ចុះបញ្ជី​ដោយជោគជ័យក្រោមច្បាប់ ​Incorporated Societies Act 2022 និងក្រោមក្រសួងធុរកិច្ច នវានុវត្តន៍ និងការងារ (MBIE)​ នៃប្រទេសនូវែល​ហ្សេឡង់ ​នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៦។​

​លោក ឃួយ ម៉ៃខល ប្រធានការិយាល័យ​តំណាង ​សភាពាណិជ្ជកម្មកម្ពុជា​ប្រចាំនូវែល​ហ្សេឡង់ មានប្រសាសន៍ថា ​នេះជាសមិទ្ធផលថ្មីមួយទៀត​ ដែលបង្ហាញពីការពង្រីកទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការទូតសេដ្ឋកិច្ច​របស់កម្ពុជា ​ទៅកាន់​ ប្រទេសនូវែលហ្សេឡង់ ​ស្របតាមទិសដៅ​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការ​អន្តរជាតិ។​

​ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលហ្សេឡង់​ នឹងដើរតួនាទីជាស្ពាន​សម្រាប់វិ​និយោគិន និងម្ចាស់អាជីវកម្ម ដែលមានបំណងវិនិយោគ ឬធ្វើអាជីវកម្មរវាង​កម្ពុជា និង​ប្រទេស​នូវែលហ្សេឡង់។ ​

​លោក ឃួយ ម៉ៃខល ​បន្ថែមថា ​ប្រទេស​ទាំងពីរ​មាន​សក្តានុពលខ្ពស់ក្នុងការបង្កើតកិច្ច​សហប្រតិបត្តិការ ​ជាពិសេស​លើវិស័យ​កសិកម្ម ​ពាណិជ្ជកម្ម ​បច្ចេកវិទ្យា ​និង​ឧស្សា​ហកម្មផលិតកម្ម។​

​ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសនូវែលហ្សេឡង់ ​បានត្រៀមខ្លួនរួចរាល់​ក្នុង​ការផ្តល់ការគាំទ្រ​សម្រប​​សម្រួល ​និង​ជួយជំរុញឱកាសធុរកិច្ច និងវិនិយោគរបស់វិនិយោគិន​ និង​ម្ចាស់​អាជីវកម្មទាំងនៅ​កម្ពុជា ​និង​ប្រទេសនូវែលហ្សេឡង់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម