សេដ្ឋកិច្ច
គយបន្តរឹតបណ្តឹងវិធានការទប់ស្កាត់ការរត់ពន្ធខុសច្បាប់
លោក គាំ ច័ន្ទកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ២៧-២៨ ឧសភា ២០២៦ បានបន្ដចុះផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តវិធានការ បង្ការ និងបង្ក្រាបការរត់គេចពន្ធខុសច្បាប់ ដល់មន្ដ្រីគយ និងរដ្ឋាករ អាជីវករនាំចូល ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយ នៅតាមបណ្ដាមាត់ច្រកនាំចូលនានាក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង និងខេត្តព្រៃវែង។

វិធានការនេះមាន ៣ ផ្នែកសំខាន់ៗ រួមមាន៖ ទី១. វិធានការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ទី២. ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ និងទី៣. យន្តការតាម ដានការ អនុវត្ត ដែលមានសកម្មភាពលម្អិតសរុបចំនួន ៣១ សកម្មភាព។ កញ្ចប់វិធានការនេះ មានគោលបំណងបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ទម្រង់ ដើម្បីពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធ និងអាករ បង្កើនចំណូលជាតិ និងលើកស្ទួយបរិយាកាសប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមនឹងការពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធ និងអាករ កញ្ចប់វិធានការនេះ បានផ្តោតលើការជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការលុបបំបាត់ទីតាំងឈរជើងត្រួតគ្នា, ការលុបបំបាត់កម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនគ្រប់ប្រភេទ, ការត្រួតពិនិត្យចោះៗតែតាមព័ត៌មានហានិភ័យ, ការបង្កើនចំនួនធុរជនល្អ និងការអភិវឌ្ឍមុខងារបន្ថែមទៀតក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាដើម។

លោកអគ្គនាយករង ក៏បានរំលេចអំពីផលវិបាកនៃការអល់អែក ឬការរារាំង មិនអនុវត្តកញ្ចប់វិធានការនេះ ដែលជាកម្មវត្ថុនៃការដាក់ទោសទណ្ឌដោយគ្មានការលើកលែង និងអាចឈានដល់នីតិវិធីតុលាការក្នុងករណីចាំបាច់។
ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ២៣,៣៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ ២០២៦ កើនឡើង ១៩,៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


