សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងសួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសស្វាយចន្ទីកំពង់ធំ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ មិថុនា ២០២៦ បានរៀបចំ «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» ដើម្បីពិនិត្យពិភាក្សា លើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ឯកទេស គំរូមួយ សម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការស្រូប យកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា សួនឧស្សាហកម្មស្វាយចន្ទីនេះ នឹងផ្ដល់តម្លៃបន្ថែមដល់កសិករ និងការបង្កើតការងារនៅសហគមន៍ជនបទ ជាពិសេសពលករមកពីប្រទេសថៃ។
លោក អួន ស៊ីឡុត ប្រាប់ថា ខេត្តកំពង់ធំជាខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេដែលមានជាង ១៥ ម៉ឺនហិកតា ដែលទទួលទិន្និផលប្រមាណ ៣០% នៃការប្រមូលផលទូទាំងប្រទេស។

លោក អួន ស៊ីឡុត បន្ថែមថា ការមានសួនឧស្សាហកម្មស្វាយចន្ទីនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ការកែច្នៃស្វាយចន្ទីទេ ប៉ុន្តែវាមានអនុផល ដូចជាសំបកគ្រាប់ស្វាយចន្ទី និងផ្លែ ដែលយើងអាចផលិតជាសម្ភារប្រើប្រាស់ក្នុងឧស្សាហកម្មបានដែរ។
យោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទី នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដោយបង្កើតប្រាក់ចំណូលប្រមាណ ១,៤៤ ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


