ព័ត៌មានជាតិ
កម្ពុជាបានបញ្ចេញកញ្ចប់ថវិកាពិសេស ១,២៤៤ ពាន់លានដុល្លារ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៤,២%នៅឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ១,២៤៤ ពាន់លានដុល្លាររួចទៅហើយដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនងក្នុងរង្វង់ ៤,២%នៅឆ្នាំនេះ និងជាការឆ្លើយតបទៅនឹងការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ស្ថាប័រូបិយវត្ថុអន្តរជាតិដែលបានព្យាករណ៍អត្រាកំណើនត្រឹម៣%។ បើយោងតាមលោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ។

បើតាមលោក មាស សុខ សែនសាន កម្មវិធីពិសេនេះរួមបញ្ចូលថវិកាជាតិ វិធានពន្ធ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ដែលវាគ្រាន់តែជាវិធានការបណ្ដោះអាសន្ន ដូចជា ការកាត់ពន្ធលើផលិតផលប្រេងឥនន្ធៈ ដើម្បីបន្ថយសម្ពាធអតិផរណា។ សម្រាប់វិធានការរយៈពេលវែងគឺផ្តោតលើការគាំទ្រដល់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការពង្រឹងជំនាញវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពធន់ តាមរយៈសុវត្ថិភាពថាមពល និងកែលម្អអភិបាលកិច្ច។
លោកបានថ្លែងបញ្ជាក់ថា៖« ការកាត់បន្ថយការព្យាករណ៍របស់ IMF មិនមែនឆ្លុះបញ្ចាំងអំពីភាពកម្សោយនៃមូលដ្ឋានសេដ្ឋកិច្ចរបស់យើងទេ ប៉ុន្តែវាបង្ហាញពីសម្ពាធកត្តាខាងក្រៅនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដូចជា ការកើនឡើងនៃតម្លៃថាមពល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងស្ថានភាពព្រំដែនកម្ពុជា–ថៃ»។ លោកថា IMF ក៏បានទទួលស្គាល់អំពីភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ដោយសារតែកម្ពុជាមានអត្រាប្តូរប្រាក់ដ៏មានស្ថិរភាព រំហូរនៃការវិនិយោគបរទេសខ្លាំង និងទុនបម្រុងអន្តរជាតិគ្រប់គ្រាន់។

ក្នុងពេលដែលលោកបានថ្លែងបន្តទៀតថា៖« រដ្ឋាភិបាលកម្ពុជានៅតែរក្សានូវការព្យាករណ៍កំណើនសេដ្ឋកិច្ចនឹងសម្រេចបានក្នុងរង្វង់ ៤,២ ភាគរយក្នុងឆ្នាំនេះ ដោយផ្អែកលើការនាំចេញលើសការរំពឹង និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកមានស្ថិរភាព»។ លោកថា សម្រាប់ការព្យាករណ៍ទាំងរដ្ឋ និង IMF គឺទទួលស្គាល់អំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងសារៈសំខាន់នៃការបន្តកែលម្អរចនាសម្ព័ន្ធ ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
កាលពីថ្ងៃទី៨ខែកក្កដាម្សិលមិញនេះ ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹមរង្វង់ ៣ ភាគរយក្នុងឆ្នាំ ២០២៦ ដោយបញ្ជាក់ពីហានិភ័យនានា រួមមានកំណើនៃតម្លៃថាមពល ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល និងតំបន់ ការថមថយនៃវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុកថយចុះ។ IMF ក៏បានអំពាវនាវឲ្យមានវិធានការលើសារពើភ័ណ្ឌតាមគោលដៅ និងការកែលម្អរចនាសម្ព័ន្ធ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យរឹងមាំ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


