Connect with us

សេដ្ឋកិច្ច

អូស្ត្រាលីគាំទ្រផលិតករកម្ពុជា កាត់បន្ថយការនាំចូល

បានផុស

នៅ

អូស្ត្រាលីកំពុងសហការជាមួយផលិតករកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីពង្រីកការផលិតក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងកសាងប្រព័ន្ធស្បៀងអាហារឱ្យកាន់តែមានភាពធន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជាយូរ កម្ពុជាបានពឹងផ្អែកលើការនាំចូលផលិតផលចំណីអាហារជាច្រើន រាប់ចាប់ពីទឹកដោះ​គោ​ស្រស់ មីកញ្ចប់ រហូតដល់គ្រឿងទេស និងទឹកជ្រលក់ផ្សេងៗ។

ការគាំទ្ររបស់អូស្ត្រាលីចំពោះក្រុមហ៊ុនលាងឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ និងពង្រីកទីផ្សារ គ្រំចំពុះទាក្នុងស្រុក ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតទឹកជ្រលក់។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងបង្កើនតម្រូវការគ្រំចំពុះទា ពី៧២តោន ទៅជាង ៩៥០ តោន ក្នុងមួយឆ្នាំ និងរួមចំណែកផ្តល់ប្រាក់ចំណូលទៅគ្រួសារយ៉ាងហោចណាស់ ៤០០ គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប។

អូស្ត្រាលី កំពុងជួយភ្ជាប់ផលិតផលដែលផលិតនៅកម្ពុជា ជាមួយអ្នកចែកចាយធំៗ ដើម្បីឱ្យផលិតផលទាំងនោះអាចដាក់លក់បានកាន់តែទូលំទូលាយនៅតាមផ្សារទំនើបទូទាំងប្រទេស។

តាមរយៈការគាំទ្រអ្នកផលិតក្នុងស្រុក អូស្ត្រាលីកំពុងជួយកម្ពុជា ដើម្បីកសាងប្រព័ន្ធស្បៀងអាហារ ឱ្យមានភាព​ម្ចាស់ការជាងមុន ព្រមទាំងបង្កើតការងារ គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម