ខណៈពេលដែលផលប៉ះពាល់រយៈពេលវែងនៃជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ចកំណត់ត្រាបុគ្គលដែលគ្មានការងារធ្វើ កំពុងតែមានច្រើនអនេកនិងបន្តកើនឡើង។
រឿងធ្ងន់ធ្ងរគឺស្ត្រីត្រូវបានរងផលប៉ះពាល់យ៉ាងច្រើន ពីការរីករាលដាលនៃជំងឺរាតត្បាតនេះ ដែលជាទូទៅពួកគេរងភាពតានតឹង ការផ្លាស់ប្ដូរជីវិតគ្រួសារទោះជា ស្ត្រីក៏ត្រូវគេដឹងថា មានភាពធន់ទ្រាំបានល្អជាងបុរស ក្តី។
យោងតាមការស្ទង់មតិថ្មីមួយពីបណ្ដាញស្ត្រីអាជីព AllBright បានឲ្យដឹងថា ស្ត្រីកំពុងលេចចេញនូវនិន្នាការផ្លាស់ប្ដូរអាជីពនៅក្នុងគំនិត ដែលក្នុងចំណោម ៤ នាក់កំពុងមានម្នាក់បង្កើតអាជីវកម្មផ្ទាល់ខ្លួនហើយជាង ៦០ ភាគរយទៀតកំពុងរៀបចំផែនការថ្មី។
ការស្ទង់មតិបានរកឃើញដូចខាងក្រោម៖
មួយភាគបួននៃស្ត្រីដែលត្រូវបានស្ទង់មតិ កំពុងបង្កើតអាជីវកម្មថ្មី។ វិស័យដែលមានកំណើនច្រើនជាងគេគឺ“ សុខភាពនិងលំហាត់ប្រាណរឹងមាំ” និង“ ការបោះពុម្ពផ្សាយ” សម្រាប់ម្ចាស់អាជីវកម្មថ្មីទាំងនេះ។ ជាង ៦១% នៃស្ត្រីទាំងនេះ កំពុងរៀបចំផែនការសម្រាប់អាជីព។ ស្ត្រីពាក់កណ្ដាលដែលបានស្ទង់មតិជឿជាក់ថា ជំងឺរាតត្បាតបានផ្ដល់ឱកាសវិជ្ជាជីវៈថ្មីសម្រាប់ពួកគេក្នុងរយៈពេលវែង។
លោកស្រី Anna Jones ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន AllBright បានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ នេះជាការរីករាយណាស់ដែលយើងឃើញវិបត្តិនេះដើរតួជាកត្តាជំរុញ សម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន ដោយមានស្ត្រីជាច្រើនបានប្រឆាំងនឹងចំណងជើងអវិជ្ជមាននៃប៉ុន្មានខែចុងក្រោយនេះ ដោយធ្វើការផ្លាស់ប្ដូរដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ផ្ដោតលើអាជីពរបស់ពួកគេនិងមានសុទិដ្ឋិនិយមអំពីអនាគត” ។
ការរកឃើញពីការស្ទង់មតិរបស់សមាជិកជាង ៨០០ នាក់បានបង្ហាញថា ស្ត្រីជាច្រើនកំពុងប្រើប្រាស់ការយល់ឃើញនិងភាពធន់ថ្មីរបស់ពួកគេ ធានាថានេះជាបទពិសោធន៍នៃប៉ុន្មានខែចុងក្រោយ ហើយក្នុងនាមជាអង្គភាពមួយដែលយើងកំពុងជួយពួកគេឲ្យធ្វើបែបនេះ។
លោកស្រី Debbie Wosskow បានមានប្រសាសន៍ថា “ សហគ្រិនច្រើនតែឃើញបញ្ហាប្រឈមជាបញ្ហាដែលត្រូវដោះស្រាយ ហើយការគិតប្រកបដោយភាពច្នៃប្រឌិតនេះបានឈានមុខគេក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយសមាជិកម្នាក់ក្នុងចំណោមសមាជិក ៤ នាក់របស់យើង បានសម្រេចចិត្តចាប់យកឱកាសនេះ ហើយបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
លោកស្រីបានបន្តទៀតថា“ ចំពោះអ្នកដែលកំពុងធ្វើអាជីវកម្មនិងធ្វើឲ្យអាជីវកម្មកាន់តែមានភាពប្រសើរឡើង ស្ថានភាពនៅតែមានភាពតានតឹងដដែល” ។ នេះបង្ហាញថាទោះមានវិបត្តិជុំវិញពិភពលោកឬមានបញ្ហាមិនដំណើរ តែសមភាពយេនឌ័ររបស់ស្ត្រីគឺនៅតែបង្ហាញឥទ្ធិពលទៅកាន់ពិភពលោកដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes