សេដ្ឋកិច្ច
ឆមាសទី១នេះ កម្ពុជានាំចេញដំណាប់ស្វាយទៅក្រៅប្រទេសកើនជិត២០០%
ភ្នំពេញ៖ រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញដំណាប់ស្វាយបានជាង១ម៉ឺន២ពាន់៧០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន១៩៨,៦០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ បានឱ្យដឹងថាដំណាប់ស្វាយកម្ពុជានៅពេលបច្ចុប្បន្ននេះ បានដណ្តើមចំណែកទីផ្សារនាំចេញទៅកាន់បរទេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើងជិត២០០ភាគរយ មានភាពល្អប្រសើរជាងឆ្នាំកន្លង បើទោះបីមានការគំរាមកំហែងពីការរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ។
ក្រសួងកសិកម្មបានឱ្យដឹងថា គោលដៅទីផ្សារក្រៅប្រទេសរបស់កម្ពុជាក្នុងការនាំដំណាប់ស្វាយនោះរួមមាន៨ប្រទេស ក្នុងនោះមានដូចជា ចិន ជប៉ុន កូរ៉េ ហ្វីលីពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និង ចក្រភពអង់គ្លេស។

ជាក់ស្តែងក្នុងចំណោមដំណាប់ស្វាយជាង១ម៉ឺន២ពាន់៧០០តោនក្នុងនោះនាំចេញទៅទីផ្សារ ប្រទេសចិនជាង១ម៉ឺន៤០០តោន ជប៉ុនជាង៥០០តោន កូរ៉េខាងត្បូងជិត១៤តោន ហ្វីលីពីនជាង៦០០តោន ថៃជាង១ពាន់តោន សហរដ្ឋអាមេរិកជាង៥តោន វៀតណាមជិត៧៧តោន និង អង់គ្លេសជាង១៦តោន។
ក្រសួងកសិកម្មបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំធ្វើការទាក់ទាញ វិនិយោគលើវិស័យកសិកម្ម បន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករដាំស្វាយក្នុងស្រុក និងកម្មករបម្រើការងារក្នុងរោងចក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


