លោក ស្រ៊ុន ពៅ ៖ កសិករ នឹងបោះបង់របរចិញ្ចឹមជ្រូក បើតម្លៃនៅតែធ្លាក់ចុះ
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

លោក ស្រ៊ុន ពៅ ៖ កសិករ នឹងបោះបង់របរចិញ្ចឹមជ្រូក បើតម្លៃនៅតែធ្លាក់ចុះ

បានផុស

នៅ

តម្លៃជ្រូករស់នៅកម្ពុជា នូវតែបន្តធ្លាក់ថ្លៃដដែល ចាប់តាំងពីពិធីបុណ្យភ្ជុំ រហូតមកដល់ពេលនេះ ដែលនឹងធ្វើឲ្យ​កសិ​ករអ្នកសត្វជ្រូកមួយចំនួន អាចសម្រេចចិត្តឈប់ចិញ្ចឹម។ នេះបើតាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រុន ពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលានេះថា ប្រជាកសិករ ដែលជាអ្នកចិញ្ចឹមសត្វជ្រូក ក៏ដូចជា​សមាគម​​របស់​​លោកមានក្ដីសង្ឃឹមថា នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌតម្លៃសត្វជ្រូករស់ នឹងមានការឡើងថ្លៃវិញ។ ប៉ុន្តែ​នៅតែដដែល ពុំមានការឡើងថ្លៃសោះ។ លោកថា បច្ចុប្បន្ននេះ សត្វជ្រូករស់ក្នុង ១គីឡូក្រាម មានតម្លៃត្រឹមតែ ៩,៥០០រៀល ទៅ៩,៨០០រៀលប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សាច់ជ្រូក ដែលលក់នៅលើទីផ្សារ មានការធ្លាក់ថ្លៃ​បន្តិចតែប៉ុណ្ណោះ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានឲ្យដឹងបន្តថា ប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វជ្រូក បច្ចុប្បន្ននេះជួបបញ្ហា​ប្រឈម ដោយសារលក់បានក្រោមតម្លៃថ្លៃដើមផលិត និងម្យ៉ាងទៀតដោយសារឈ្មួញក៏ឈប់ចុះទៅទិញ ដែលនាំ​ឲ្យសត្វជ្រូករបស់ពួកគាត់ មានការកកស្ទះនៅកន្លែងចិញ្ចឹម។ បើតាមលោក ស៊្រុន ពៅ មូលហេតុមួយ ដែលធ្វើឲ្យ​តម្លៃ​​សត្វ​ជ្រូករស់ មនការធ្លាក់ចុះនោះ ក៏ព្រោះតែសត្វជ្រូករស់នៅរៀតណាមកំពុងតែកកស្ទះ ដែលនាំឲ្យមាន​តម្លៃ​ចុះថោក ហើយក៏បានធ្វើឲ្យតម្លៃជ្រូករស់នៅកម្ពុជា ធ្លាក់ថ្លៃផងដែរ។

នៅពេលសួរថាតើ ប្រជាកសិករអ្នកចិញ្ចឹមសត្វជ្រូកនឹងគិតបែបណា ប្រសិនបើតម្លៃសត្វជ្រូកនៅតែធ្លាក់ថ្លៃ​យ៉ាង​ដូច្នេះ? លោក ស្រ៊ុន ពៅ ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឆ្លើយតបថា «អានេះធម្មតាទេ បានន័យថា ដូចខ្ញុំបានជម្រាបតាំងពីដើមមកថា បើសិនជាកសិករ បានសេចក្ដីថា កសិករគាត់មិនសូវមានប្រាក់ទេ ពេលណាដែលគាត់ចំណេញ គាត់ខំនាំគ្នាចិញ្ចឹមហើយ ពេលណាដែលគាត់ខាត ឬមួយក៏មិនចំណេញ គាត់ឈប់​ចិញ្ចឹមហើយ អាហ្នឹងគឺថា អូតូម៉ាទិចម៉ងបាទ»។

លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា ប្រសិនបើគ្មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជួយសម្រួល និងដោះស្រាយបញ្ហានេះទេ ប្រហែលជាតម្លៃសត្វជ្រូករស់នៅកម្ពុជា នៅសល់ តែ ៧,០០០រៀល ទៅ ៨,០០០រៀលប៉ុណ្ណោះ។ លោកថា «ដោយសារបានក្រសួង និងអគ្គនាយកដ្ឋាន ដែល​គាត់ជួយ សម្រួល ការធ្វើការកែប្រែ ពីការនាំចូលរហូតដល់អស់ហើយហ្នឹង សឹងតែថាអស់ទៅហើយហ្នឹង ឥឡូវ​នេះ សត្វថ្ងៃនេះ ក្នុង១ថ្ងៃនាំចូលតែ ២០០ ទៅ៣០០ក្បាលទេ ហ្នឹងហើយ គាត់នឹងសិក្សាបន្តទៀត គាត់នឹងអាច​បិទ​ទាំងស្រុង ប៉ុន្តែបិទទាំងស្រុង វាខុសពីគោលនយោបាយ បានន័យថា ពាណិជ្ជកម្មសេរី ណា៎»។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ការផ្អាកការរៀប​ចំពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ភ្ជុំធំ បានធ្វើឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី បានបន្តថា តាមស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។

លោករដ្ឋមន្ត្រី បានបន្តទៀតថា កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យជ្រូកមានការកកស្ទះ។ ជាងនេះទៀត តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ក៏មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។ ខណៈតម្លៃនៅកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុង ១គីឡូ​ក្រាម នាពេលបច្ចុប្បន្ននេះ។

ម្យ៉ាងទៀត វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានធ្វើឲ្យតម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដតាមតំបន់រម្យណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ព័ត៌មានជាតិ៣៣ នាទី មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services