ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេកោះពេជ្រ-កោះនរា សម្រេចបាន ៥០ ភាគរយ
ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ពីមជ្ឈមណ្ឌលកោះពេជ្រមកកោះនរាសម្រេចបាន ៥០ ភាគរយ។

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ បានឲ្យកម្ពុជាថ្មីនៅថ្ងៃទី ៥ ខែវិច្ឆិកានេះថា ចំពោះលទ្ធផល នៃការសាងសង់ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ពីមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ឆ្ពោះមកភូមិកោះនរាសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេច ៥០ ភាគរយហើយដែលក្នុងនោះគឺការសាងសង់គ្រឹះសសរស្ពានតែម្តង។

លោក អ៊ុង រ៉ូន បានបញ្ជាក់ថា បើគិតពីថ្ងៃបើកការដ្ឋានសាងសង់ នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះគឺមានរយះពេល ១២ ខែមកហើយ។
ស្ពានបេតុងខ្សែកាប្លឆ្លងកាត់ទន្លេបាសាក់ មានប្រវ៉ែង ៤៤៦ម៉ែត្រ និងទទឹង២១.៥០ម៉ែត្រ។ សសរគ្រឹះស្ពានមានចំនួន៤។នៅលើទ្រូងស្ពានមាន៤គន្លង ដែល២គន្លងសម្រាប់រថយន្ត គន្លង១ សម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

គម្រោងចំណាយនៃការសាងសង់ស្ពាននេះអស់ចំនួន៤៩លានដុល្លារហើយតម្រូវឲ្យសាងសង់រួចរាល់ក្នុងរយះពេល៣៥ ខែ។ ហើយមកដល់ថ្ងៃនេះគឺការស្ថាបនាបានប្រមាណ៥០ភាគរយដែលក្នុងនោះក្រុមការងារសាងសង់បានខិតខំធ្វើទាំងថ្ងៃទាំងយប់ដោយផ្លាស់វេនគ្នាសម្រាកដើម្បីឲ្យបានសម្រេចមុនគម្រោង៕




អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


