សេដ្ឋកិច្ច
ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេសជប៉ុន
ភ្នំពេញ៖ ជប៉ុនបានចាប់ផ្តើមធ្វើតេស្តជំនាញនិងភាសាជប៉ុនសម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងសេវាកម្ម ដើម្បីបញ្ជួនទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងភោជនីដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខ។

នៅក្នុងសេចក្តីជួនដំណឹងស្តីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញចុះថ្ងៃទី១០វិច្ឆិកានេះ លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ផ្នែកកសិកកម្មគឺធ្វើឡើងនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកា។ នៅមណ្ឌលសកលវិទ្យាល័យប៊ែលធីសាខាទួលស្លែងចាប់ពីថ្ងៃទី២៤ដល់២៧វិច្ឆិកា និងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៥ធ្នូ នៅមណ្ឌលវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជំនាញភោជនីដ្ឋានវិញធ្វើតេស្តនៅសាកលវិទ្យាល័យអន្តរជាតិនៅថ្ងៃទី១២វិច្ឆិកានិងថ្ងៃទី ២៤ ដល់ថ្ងៃទី២៧វិច្ឆិកា និងថ្ងៃទី០១ដល់ថ្ងៃទី០៥ធ្នូ និងថ្ងៃទី០៩ដល់ថ្ងៃទី១១ធ្នូនៅមណ្ឌលសកលវិទ្យាល័យប៊ែលធីសាខាទួលស្លែង។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តជំនាញ និងភាសាជប៉ុនបេក្ខជនត្រូវបង់ប្រាក់តម្លៃ៣៣ដុល្លារអាមេរិក ដោយបេកជនមានអាយុចាប់ពិ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះ អាចនឹងផ្លាសប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


