Connect with us

សេដ្ឋកិច្ច

ទិន្នន័យថ្មី បង្ហាញសញ្ញានៃភាពទន់ខ្សោយបន្ថែមទៀតរបស់សេដ្ឋកិច្ច ចិន

បានផុស

នៅ

ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងត្រូវបញ្ចេញនៅថ្ងៃចន្ទខាងមុខនេះ នឹងត្រូវបានសិក្សាយ៉ាងដិតដល់សម្រាប់សញ្ញាដែលថា ភាពយឺតយ៉ាវ គឺជារឿងធ្ងន់ធ្ងរសមល្មមឲ្យអាជ្ញាធរចិន បង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពទន់ខ្សោយសេដ្ឋកិច្ចចិន គឺបណ្តាលមកពីផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដែលស្រដៀងទៅនឹងពេលដែលសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយមេរោគ កាលពីដើមឆ្នាំ២០២០ដែរ។

ប៉ុន្តែមូលហេតុនៃការប៉ះទង្គិចដល់ការផ្គត់ផ្គង់ គឺត្រូវបានគេចង្អុលទៅការខ្វះខាតអគ្គិសនី ការទប់ស្កាត់ដើម្បីបរិស្ថានរបស់ទីក្រុងប៉េកាំង និងការបង្រ្កាបលើហានិភ័យហិរញ្ញវត្ថុ ដែលបានវាយលុកទីផ្សារអចលនទ្រព្យ ខណៈដែលតម្រូវការក្នុងស្រុក ត្រូវបន្តរងការវាយប្រហារដោយយុទ្ធសាស្ត្រ “សូន្យកូវីដ”។

សេដ្ឋវិទូរំពឹងថា ផលិតកម្មឧស្សាហកម្មរបស់ចិន នឹងកើនឡើង៣%ធៀបនឹងឆ្នាំមុន ដែលនេះជាល្បឿនយឺតយ៉ាវបំផុតចាប់តាំងពីវាបានធ្លាក់ចុះនៅដើមឆ្នាំ២០២០មក។

ស្របពេលជាមួយគ្នានោះដែរ ការវិនិយោគលើទ្រព្យសកម្ម ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម៦,២% ពី៧,៣% នៅក្នុងខែកញ្ញា។ ជាចម្បង នោះគឺដោយសារតែ ការវិនិយោគអចលនទ្រព្យ ទំនងជាបន្តទទួលរងពីការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់អ្នកអភិវឌ្ឍន៍ ចំពេលមានភាពចលាចលទីផ្សារអចលនទ្រព្យ ដែលចាប់ផ្តើមជាមួយក្រុមហ៊ុន China Evergrande Group។

ទោះបីជាអ្នកបង្កើតគោលនយោបាយបានចាប់ផ្តើមកែសម្រួលគោលនយោបាយអចលនទ្រព្យមួយចំនួន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពុងគាំទ្រដល់ការបន្ធូរបន្ថយក៏ដោយ ប៉ុន្តែការធ្លាក់ចុះនៅក្នុងវិស័យនេះនៅតែអាចក្លាយជាការអូសទាញដ៏ធំបំផុតសម្រាប់កំណើនសេដ្ឋកិច្ច។

ចំណែកការប្រើប្រាស់ ក៏ទំនងជាទទួលរងផលប៉ះពាល់មួយទៀតពីការផ្ទុះឡើងថ្មីនៃជំងឺកូវីដ-១៩ និងវិធីសាស្រ្តមិនអត់ឱនរបស់ប្រទេសចិនផងដែរ ដោយភោជនីយដ្ឋាន ឬការផ្តល់ម្ហូបអាហារ និងការលក់រាយនៅក្នុងហាងនានា ត្រូវរងគ្រោះ។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ មិនបានកើនឡើងដល់កម្រិតដែលគេមើលឃើញមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ ចិន ប្រកាសឲ្យប្រជាជន ស្តុកទុកស្បៀងអាហារឲ្យហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម