សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា ទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ឆ្នាំ ២០២១ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ
ធនាគារ អេស៊ីលីដា ភីអិលស៊ីទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ឆ្នាំ ២០២១ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ ដែលនឹងជួយធ្វើឱ្យអតិថិជននិងវិនិយោគិនកាន់តែមានទំនុកចិត្តកាន់តែខ្លាំងថែមទៀតមកលើធនាគារ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ និងជាមន្ត្រីទំនាក់ទំនងសាធារណៈបានមានប្រសាសន៍ថាកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណាត់ថ្នាក់ Stand-Alone Credit Profile (SACP) កម្រិត “bb” និង Credit Ratings កម្រិត “B+/Stable/B” ដែលជាចំណាត់ថ្នាក់មួយខ្ពស់គួរឱ្យកត់សម្គាល់ សម្រាប់ធនាគារនៅកម្ពុជា ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩។

លោកស្រីបានបន្តថា ជាការពិតណាស់ការដែលធនាគារ អេស៊ីលីដា បានទទួលចំណាត់ថ្នាក់ដ៏ល្អនេះ គឺដោយសារធនាគារ មានមូលដ្ឋានគ្រឹះមួយចំនួនដូចជាទី១. ស្ថានភាពធុរកិច្ចរឹងមាំ ស្ថិរភាពលំហូរប្រាក់ចំណូល និងមូលដ្ឋានប្រាក់បញ្ញើរឹងមាំ និងទី២. ការគ្រប់គ្រងគុណភាពទ្រព្យសកម្មបានល្អ។ លោកស្រីបានបន្តទៀតថាកត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារ តាមរយៈការរក្សាបាននូវកំណើន ជោគជ័យ ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
លោកស្រីបានបញ្ជាក់ថា ការដែលធនាគារអេស៊ីលីដា ទទួលចំណាត់ថ្នាក់ដ៏ល្អ ពីស្ថាប័នវាយតម្លៃឥណទានអន្តរជាតិនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្តល់ជាគំនិត និងការសម្រេចចិត្តបានយ៉ាងឆាប់រហ័សដល់វិនិយោគិន និងអតិថិជនអំពីភាពអាចជឿជាក់បាន ទំនុកចិត្ត ជំនឿចិត្ត និងសុវត្ថិភាពក្នុងការវិនិយោគជាមួយធនាគារតាមរយៈការប្រើប្រាស់សេវា ការទិញភាគហ៊ុន ការដាក់ប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការធ្វើជាដៃគូអាជីវកម្មជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


