សេដ្ឋកិច្ច
ពលរដ្ឋសហគមន៍ព្រែកទាល់ពឹងមុខរបរ ៣ ចម្បងដោះស្រាយជីវភាព
ខេត្តបាត់ដំបង÷ ពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងតំបន់សហគមន៍ព្រែកទាល់ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងពឹងអាស្រ័យលើមុខរបរ ៣ សំខាន់ក្នុងការទ្រងទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
មុខរបរសំខាន់ទាំង ៣ មាន ទី១, ការនេសាទជាលក្ខណះគ្រួសារ ទី២,វារីវប្បកម្ម និងទី៣លើវិស័យទេសចរណ៍។




លោកតុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ព្រែកទាល់បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់សហគមន៍ព្រែកទាល់ពិតជាមមាញឹកណាស់លើមុខរបរប្រចាំថ្ងៃ ហើយជីវភាពក៏ធូធារគ្រាន់បើដែរ។
ពាក់ព័ន្ធជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមាន៣សំខាន់គឺទី១,អាស្រ័យផលលើនេសាទជាលក្ខណះគ្រួសារដែលជាអាទិភាពជាចម្បង។ ទី២,វារីវប្បកម្មផ្នែកចិញ្ចឹមត្រី,អន្ទង់,សត្វក្រពើជាដើម និងទី៣លើវិស័យទេសចរណ៍ដែលធ្វើឲ្យជីវភាពគ្រួសារពួកគាត់បានល្អប្រសើក្នុងការរស់នៅប្រចាំថ្ងៃ។
លោកបញ្ជាក់ថា ឃុំកោះជីវាំងមានចំនួន៥ភូមិមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៧ គ្រួសារស្មើមនុស្សរាយចំនួន១៣,៣៩៤នាក់។
លោកបន្តថា ខណះដែលមុខរបរពួកគាត់ពឹងអាស្រ័យលើ៣មុខរបរខុសៗពីគ្នា មានដំណើរការល្អក៏ដោយសារមានការគាំទ្រពីអាជ្ញាធរនិងភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុក។ ប្រជានេសាទដែលកំពុងប្រកបមុខរបរធ្វើត្រីក្នុងសហគមន៍បានធ្វើការនេសាទតាមលក្ខណៈគ្រួសារ ដោយមិនធ្វើឲ្យប៉ះពាល់ដល់បទល្មើសនោះទេ។ ចំពោះត្រីគ្រប់ប្រភេទដែលប្រជាសហគមន៍យកមកធ្វើជាប្រហុក,ផ្អក,ត្រីឆ្អើនិងត្រីងៀត បានយកទៅបំរើដល់អ្នកភូមិស្រុកក៏ដូចជាភ្ញៀវទេសច ហើយខ្លះក៏បានយកទៅលក់បន្តនៅតាមទីផ្សារក្នុងខេត្តផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


