Connect with us

ព័ត៌មានជាតិ

រយៈពេល ៣ ខែចុងក្រោយនេះភ្ញៀវបរទេសថយចុះ ស្របពេលហ្វូងសត្វស្លាបតំបន់អេកូទេសចរណ៍ព្រែកទាល់កើនឡើង

បានផុស

នៅ

គិតត្រឹមរយៈពេល ៣ ខែ ចុងក្រោយនេះ គេសង្កេតឃើញកំណើនភ្ញៀវបរទេស​ថយ​ចុះ ស្របពេល​ហ្វូងសត្វ​ស្លាប​គ្រប់​ប្រភេទ​នៅ​តំបន់​អេកូទេសចរណ៍ព្រែកទាល់កើនឡើងយ៉ាងសម្បូរបែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់​ពីមន្ត្រីមន្ទីរ​ទេសចរ​ណ៍ខេត្ត បានឱ្យដឹងថា កន្លង​មក​មានភ្ញៀវបរទេសមកទស្សនា​ហ្វូង​សត្វស្លាប​ច្រើន​ជាងឆ្នាំកន្លងទៅ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ភាគ​ច្រើន តែងតែគយគន់ និង​ផ្តិត​យករូបភាពហ្វូង​សត្វ​ដែល​កំពុង​ហោះ​​ហើរ​ទាំង​ហ្វូងនៅលើ​ផ្ទៃ​ទឹក។

លោក យន់ ណៃ ជាអ្នកគ្រប់គ្រងតំបន់អេកូទេសចរណ៍ព្រែកទាល់ បានឲ្យដឹងថា ភ្ញៀវទេសចរ​ដែល​មាន​បំណង​មកទស្សនាកម្សាន្ត​នៅតំបន់ព្រែកទាល់ អាច​ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ខេត្តសៀមរាបក៏បាន ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ខេត្តបាត់ដំបង​ក៏​បាន​ តាម​រយៈ​មធ្យោ​បាយ​កាណូត​ដែលមន្ទីរបានរៀបចំ។

លោកបន្តថា ក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះ ខណៈ​ចំនួន​ភ្ញៀ​វក្នុងស្រុកបានកើន​ឡើង ដើម្បី​គយគន់​ហ្វូង​សត្វស្លាប​ដែល​បាន​កើន​ឡើង​ច្រើន​ដោយ​មិន​អាចគណនាបាន។ លោករំពឹងថា ភ្ញៀវអន្តរជាតិ​នឹងមានសន្ទុះឡើងវិញ ក្រោយ​ស្ថានភាពបានធូរស្រាលឡើងវិញ។

សម្រាប់​លោក តុន ណៃ “នៅរយៈពេលចុងក្រោយនេះ ខ្ញុំសង្កេតឃើញថា តាំង​ពីប្រទេស​ថៃ​បាន​បង្ករបញ្ហា​ជា​មួយកម្ពុជា ភ្ញៀវ​ទេសចរបរទេសដែលខ្ញុំធ្លាប់ដឹកជញ្ជូនទៅទស្សនាហ្វូងសត្វ គឺនៅមានចំនួនតិចតួចណាស់ តែ​ចំនួនភ្ញៀវ​នៅក្នុងភូមិស្រុកមាន​ការកើនឡើង តែបើស្ថានភាពបានប្រសើឡើងវិញ ខ្ញុំសង្ឃឹមថា ភ្ញៀវបរទេស​នឹង​កើនឡើងវិញ”។

តំបន់”អេកូ​ទេសចរណ៍ព្រែក​ទាល់”ត្រូវបានគេចាត់ទុកថាជា​ជំរុំ​សត្វ​ស្លាប​គ្រប់​ប្រភេទដ៏ធំនៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ក្នុង​ទឹកដីឃុំកោះជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​បានគ្រប់គ្រង និង​អភិរក្សដោយ​មន្ត្រី​បរិស្ថាន​ខេត្ត ខណៈ​ការកើនឡើងនៃហ្វូងសត្វ​ស្លាបក្នុងឆ្នាំនេះ បានកើនឡើងច្រើនដែលមិនអាចគណនាបាន៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម