សេដ្ឋកិច្ច
សណ្ឋាគារសុខាភ្នំពេញរបស់អ្នកឧកញ៉ា សុខ គង់ សាងសង់នៅឆ្នាំណា និងចំណាយអស់ប៉ុន្មាន?
ខណៈដែលមានដំណឹងពីការប្រកាសលក់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ លំដាប់ផ្កាយ៥ ដ៏ល្បីល្បាញ ក្នុងតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក។មានប្រិយមិត្តអ្នកអានខ្លះប្រហែលមិនដឹងទេថា សណ្ឋាគារ ដែលមានការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកប ដោយប្រណិតភាពនេះសាងសង់នៅឆ្នាំណា និងចំណាយលើការសាងសង់អស់ប៉ុន្មាន។


បុកគ្រឹះដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៨ និងចំណាយថវិកាអស់ប្រមាណ ១២០លានដុល្លារសហរដ្ឋអាមេរិក ដោយមិនគិតតម្លៃដី សណ្ឋាគារ៉េស៊ីដង់ សុខាភ្នំពេញមានកម្ពស់ ១៨ ជាន់មានទីតាំងនៅទល់មុខព្រះបរមរាជវាំង ស្ថិតនៅចំចំណុចប្រសព្វនៃទន្លេចតុមុខ។ សណ្ឋាគារនេះចំណាយពេលសាងសង់ជាង៦ ឆ្នាំ និងបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៥ ក្រោយអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរការសាងសង់នៅលើផ្ទៃដីទំហំ៥ហិកតា និងមានកម្ពស់សរុប ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារមានបន្ទប់ស្នាក់នៅសរុប៧៤៤ បន្ទប់ត្រូវបានចែកចេញជាពីរផ្នែកគឺបន្ទប់សណ្ឋាគារ ៥៤៩ បន្ទប់និងខុនដូ ១៩៥ បន្ទប់។ សណ្ឋាគារមានសាលប្រជុំធំមួយដែលអាចផ្ទុកមនុស្ស៣០០០ នាក់ និងមានកន្លែងចតយានយន្ត ៣ ជាន់ដែលអាចផ្តល់ជាចំណតរថយន្តប្រមាណ ១ ០០០ គ្រឿង ម៉ូតូ១ ០០០ គ្រឿងនិងចំណតឧទ្ធម្ភាគចក្រ ២ កន្លែងនៅលើដំបូលអគារ។
យោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូគីម៉ិច គ្រុប បានប្រកាសលក់សណ្ឋាគារសុខាភ្នំពេញក្នុងតម្លៃប្រមាណ១៥០០លានដុល្លារអាមេរិក ដើម្បីបង្វែរទុនទៅវិនិយោគនៅតំបន់ភ្នំបូកគោ និងសងបំណុលបរទេស។ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចរចាទិញនៅឡើយទេ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


