សេដ្ឋកិច្ច
ក្រុមប្រទេស OPEC នៅតែប្រកាន់ជំហរផលិតប្រេង ៤០ ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ដើម្បីជួយពិភពលោក
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលគេស្គាល់ថា OPEC+ បានប្រកាសថា នឹងបន្តប្រកាន់ខ្ជាប់នូវផែនការដែលមានស្រាប់សម្រាប់ការដំឡើងទិន្នផលប្រេងក្នុងកម្រិតមធ្យមចំនួន ៤០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែមីនាខាងមុខ ទោះបីជាតម្លៃប្រេងកើនឡើងក៏ដោយ ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តម្លៃប្រេងបាននិងកំពុងឡើងជិតដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ដែលជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ។
ទន្ទឹមនោះក្រុមហ៊ុនប្រេងឆៅ West Texas Intermediate (WTI) និងក្រុមហ៊ុន Brent ទាំងពីរក៏កំពុងជួញដូរប្រេងលើសពី ៨៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែលផងដែរ មុនពេលកិច្ចប្រជុំរបស់ OPEC+ នៅថ្ងៃពុធ ទី២ ខែមីនា ហើយកាលពីសប្តាហ៍មុនឃើញថា ការជួញដូរប្រេងរបស់ក្រុមហ៊ុនទាំងពីរបានឈានដល់តម្លៃខ្ពស់បំផុត ចាប់តាំងពីខែតុលា ២០១៤ ។

នៅខែកក្កដាឆ្នាំ ២០២១ ប្រទេស OPEC+ បានយល់ព្រមបង្កើនទិន្នផលប្រេងចំនួន ៤០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់តម្រូវការពិភពលោក បន្ទាប់ពីការកាត់បន្ថយការផលិត អំឡុងជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនជួញដូរប្រេងបានប្រកាន់ខ្ជាប់នូវផែនការនេះ បើទោះបីជាមានការដាក់សម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗ រួមទាំងសហរដ្ឋអាមេរិកក៏ដោយ ដើម្បីជំរុញការផ្គត់ផ្គង់បន្ថែមទៀត សម្រាប់ទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេង ។

ស្របពេលជាមួយគ្នានេះ ប្រទេសសមាជិកមួយចំនួនរបស់អង្គការ OPEC បានព្យាយាមបូមប្រេងបន្ថែមទៀតស្របតាមកូតារបស់ពួកគេ ដោយសារការវិនិយោគមិនគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


