ព័ត៌មានអន្ដរជាតិ
OPEC+ គ្រោងបង្កើនផលិតកម្មខែក្រោយ ខណៈការផ្គត់ផ្គង់មជ្ឈិមបូព៌ារងការរំខាន
អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានយល់ព្រមបង្កើនកូតាផលិតកម្មប្រេងចំនួន ២០៦ ០០០ បារ៉ែល/ថ្ងៃ សម្រាប់ខែឧសភា ដែលភាគច្រើនគ្រាន់តែជា «ការបង្កើនតួលេខនៅលើក្រដាស» ដោយសារតែសមាជិកសំខាន់ៗនៅមជ្ឈិមបូព៌ាពិបាកនាំចេញក្រោយសង្រ្គាមរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

ជម្លោះបានបង្កការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក រាប់តាំងពីចុងខែកុម្ភៈមក ហើយកាត់បន្ថយការនាំចេញប្រេងរបស់សមាជិក OPEC នៅមជ្ឈិមបូព៌ា រួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត និងអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ សមាជិក OPEC+ ចំនួន ៨ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានយល់ព្រមបង្កើនកូតាផលិតកម្មខែឧសភា ក្នុងអំឡុងពេលកិច្ចប្រជុំតាមអនឡាញ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ប្រទេសទាំង ៨ នឹងបន្តតាមដានយ៉ាងដិតដល់ និងវាយតម្លៃស្ថានភាពទីផ្សារ ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគាំទ្រស្ថិរភាពទីផ្សារ»។
សេចក្ដីថ្លែងការណ៍បានបន្តថា៖ «ប្រទេសទាំង ៨ ក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយកត់សម្គាល់ថា ការស្ដារឡើងវិញនូវទ្រព្យសម្បត្តិថាមពលដែលខូចខាតឱ្យមានសមត្ថភាពពេញលេញគឺចំណាយច្រើន និងចំណាយពេលយូរ ដោយហេតុនេះប៉ះពាល់ដល់ការផ្គត់ផ្គង់ទាំងមូល»។
ខណៈការបង្កើនកូតាតំណាងឱ្យតិចជាង ២% នៃការផ្គត់ផ្គង់ដែលរំខានដោយសារការបិទច្រកសមុទ្រហ័រមូហ្ស ប្រភពពី OPEC+ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការព្រមព្រៀងគ្នានេះបានបង្ហាញពីការត្រៀមខ្លួនក្នុងការបង្កើនផលិតកម្មនៅពេលច្រកហ័រមូហ្សបើកឡើងវិញ។
គួរគូសបញ្ជាក់ថា ការព្រមព្រៀងបង្កើនផលិតកម្មរបស់ OPEC+ ធ្វើឡើងខណៈការផ្គត់ផ្គង់ប្រេងចុះខ្សោយ ហើយតម្លៃឡើងកប់ពពក លើស ១១០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃអង្គារ (៧ មេសា)។ កាលពីថ្ងៃព្រហស្បតិ៍ ធនាគារ JPMorgan បានព្យាករថា តម្លៃប្រេងអាចកើនឡើងលើសពី ១៥០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតគ្រប់ពេល ប្រសិនបើលំហូរប្រេងកាត់តាមច្រកសមុទ្រហ័រមូហ្សបន្តរាំងស្ទះរហូតដល់ពាក់កណ្ដាលខែឧសភា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


