សន្តិសុខសង្គម
វិស័យអាកាសចរណ៍កម្ពុជា ងើបមិនរួចពីការយាយីដោយមេរោគបំប្លែងថ្មីអូមីក្រុង
កម្ពុជា បានបើកទូលាយ ក្នុងការធ្វើដំណើរតាមផ្លូវអាកាសចេញចូលដោយសេរីពីសំណាក់ភ្ញៀវទេសចរបរទេស។ ប៉ុន្តែវិស័យនេះ នៅតែរងផលប៉ះពាល់ ដោយសារប្រទេសនៅលើពិភពលោក កំពុងទទួលរងការវាយប្រហារពីមេរោគបំប្លែងថ្មី អូមីក្រុង ដែលធ្វើឲ្យភ្ញៀវទេសចរ បារម្ភពីសុវត្ថិភាព មិនហ៊ានចេញដំណើរឆ្លងប្រទេស ហើយអាជ្ញាធរប្រទេសទាំងនោះក៏មានការរិតបន្តឹងផងដែរ។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិកាអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ចាប់ពីចុងឆ្នាំ ២០២១ រហូតមកដល់ពេលនេះ មិនមានកំណើនភ្ញៀវទេសចរនោះទេ ពោលគឺជាមធ្យមប្រចាំថ្ងៃ មានអ្នកដំណើរពី ៨០០ទៅ ១០០០នាក់ ស្មើនឹង ១០ទៅ ១២ជើងហោះហើរប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០១៩ មានជាង ២០០ជើង ក្នុង១ថ្ងៃ។
មន្រ្តីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនមានកំណើនខ្ពស់ជាងគេ តែនៅឆ្នាំ ២០២១ ធ្លាក់ចុះនៅត្រឹមជាង ៣០០០នាក់ ដោយសារប្រទេសចិនមានការតឹងតែងចំពោះការធ្វើដំណើរ។ លោកគូសបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវទេសចរ តាមជើងហោះហើរចូលកម្ពុជាច្រើនជាងគេ គឺភ្ញៀវទេសចរវៀតណាម បន្ទាប់មកថៃ ហើយចិននៅលំដាប់លេខរៀងទី៣។

បើតាមលោក ស៊ិន ចាន់សេរីវត្ថា នៅឆ្នាំ ២០២១ វិស័យអាកាសចរណ៍ បន្តធ្លាក់ចុះភ្ញៀវជាង ៩០% ដូចឆ្នាំ ២០២០ ប៉ុន្តែកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការកើនឡើងជាង២៨%វិញ។
វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេច្ឋកិច្ចជាតិ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍រកចំណូលបានជាង ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងធ្លាក់ចុះជាង ៩០ភាគរយ នៅឆ្នាំ ២០២០-២០២១។ វិស័យនេះ មានសន្ទុះកើនឡើងវិញ នៅចុងឆ្នាំ ២០២១ បន្ទាប់ពីកម្ពុជា បានសម្រុកចាក់វ៉ាក់ដល់ពលរដ្ឋគ្រប់ចំនួនកំណត់ និងបានបើកប្រទេសឡើងវិញគ្រប់វិស័យ។ ប៉ុន្តែនៅឆ្នាំ ២០២២ ដោយសារការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង ធ្វើឲ្យវិស័យនេះ រងផលប៉ះពាល់ មិនទាន់ដំណើរការល្អប្រសើរនៅឡើយ ផ្ទុយពីការប៉ាន់ស្មានរបស់មន្រ្តី ដែលធ្លាប់បានវាយតម្លៃថា នៅឆ្នាំ ២០២២នេះ វិស័យអាកាសចរណ៍ នឹងកើនឡើង ៥%បន្ថែមទៀត៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


