Connect with us

សេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា និង ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមគ្នាលើកកម្ពស់វិស័យកសិកម្ម នៅកម្ពុជា

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ីប្រជា​ធនាគារ​ ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ​.​អ​.​ជ​.​ក កាលពី​ថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​ ២០២២​ នេះ​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ​ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​ការអនុវត្ត​គម្រោង​ផ្តល់​ឥណទាន​គាំទ្រ​ដល់​ការពង្រីក​ការដាំដុះ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

​បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា នេះ​ជា​មោទនភាព​បំផុត​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​-​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​វិស័យ​កសិកម្ម តាមរយៈ​ការជំរុញ​ឱ្យមាន​ស្ថិរភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​សម្រាប់​គាំទ្រ​ការស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។

​បណ្ឌិត អ៉ិន ចាន់នី បាន​បន្តថា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​ចក្ខុវិស័យ​រួម​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​ឥណទាន​រួមគ្នា​លើ​វិស័យ​សំខាន់ៗ​ចំនួន ០៦ រួមមាន ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ​-​ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី ក្រោម​ប្រភព​ទុន​រួមគ្នា (៥០%-៥០%) រវាង ធ​.​អ​.​ជ​.​ក​.​និង អេស៊ីលីដា ដោយ​ស្ថិត​លើ​មូលដ្ឋាន “​មក​មុន​ផ្តល់ជូន​មុន​” ឬ First Come, First Served ។ ការពង្រីក​ឥណទាន​លើ​វិស័យ​ទាំង​០៦ ខាងលើ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ផលិតកម្ម​ក្នុងស្រុក ការបង្កើត​ការងារ និង​ផល​ចំណូល​ជូន​ប្រជាពលរដ្ឋ ជាពិសេស​នៅ​ទីជនបទ​។

​លោក​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​មានប្រសាសន៍ថា «​ថ្ងៃនេះ​ជា​សក្ខីភាព​នៃ​ការអនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​២ ដែល ធ​.​អ​.​ជ​.​ក​. និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សហការគ្នា​អនុវត្ត​យន្តការ​សហ​ហិរញ្ញប្បទាន ចែករំលែក​ហានិភ័យ សំដៅ​ផ្តល់​ឥណទាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម​។ យន្តការ​នេះ​ជាការ​ដាក់​មូលនិធិ​ជា​កញ្ចប់​រួម​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព និង​ទំហំ​ឥណទាន​ដែល​បង្ហាញ​ពី​ការរួមចំណែក​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែម​លើ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ដែលមាន​ក្នុង​កម្មវិធី​នេះ ហើយក៏​ជា​យន្តការ​ថ្មី​ដែល​វិស័យ​ឯកជន​បានរួម​ចំណែក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​កម្មវិធី​ពិសេស​នេះ​។

​លោក​បណ្ឌិត កៅ ថាច បាន​គូសបញ្ជាក់ថា ក្នុងអំឡុង​ពេលដែល​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ស្ថិតក្នុង​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច ធ​.​អ​.​ជ​.​ក​. នៅតែ​បន្ត​ការគាំទ្រ​ការផ្តល់​ឥណទាន​កសិក​ម្ម យ៉ាងសកម្ម​ក្នុង​គោលដៅ​រក្សា​លំនឹង​អាជីវកម្ម​របស់ SMEs ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ប្រភព​ទុន​នៃ​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​១ គាំទ្រ​ដល់​ការដាំ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។

ដើម្បី​បន្ត​ជួយ​គាំទ្រ​ផ្តល់​ឥណទាន​កសិកម្ម​ក្នុង​អត្រា​ការប្រាក់​សម្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កសិកម្ម កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិកា​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ដែលមាន​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដំណាក់កាល​ទី​២ ដល់ ធ​.​អ​.​ជ​.​ក សម្រាប់​ប្រើប្រាស់​លើ​ការផ្តល់​ហិរញ្ញប្បទាន​ផ្ទាល់ (Direct Lending) និង​សម្រាប់​កម្មវិធី​សហ​ហិរញ្ញប្បទាន​ចែករំលែក​ហានិភ័យ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សំដៅ​គាំទ្រ​ដល់​ការដាំដុះ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៩ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម