សេដ្ឋកិច្ច
ការវាយប្រហាររបស់ ចិន លើ តៃវ៉ាន់ នឹងប៉ះពាល់ដល់ពាណិជ្ជកម្មសកល ខ្លាំងជាងសង្គ្រាមអ៊ុយក្រែន ទៅទៀត
អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ទីក្រុងតៃប៉ិបានប្រាប់ Reuters កាលពីថ្ងៃអង្គារទី១៤ខែមិថុនាថា ការវាយប្រហារយោធារបស់ចិនទៅលើកោះតៃវ៉ាន់ នឹងជះឥទ្ធិពលលើលំហូរពាណិជ្ជកម្មសកល ខ្លាំងជាងសង្រ្គាមអ៊ុយក្រែនទៅទៀត។ លោកនិយាយថា ជម្លោះនឹងនាំឲ្យមានកង្វះខាតឈីបគ្រឿងអេឡិចត្រូនិក។
ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីខែកុម្ភៈ បានបង្កឲ្យមានការឡើងថ្លៃទំនិញ និងបម្រាមនាំចេញអាហារ ដែលនាំឲ្យមានការភ័យខ្លាចចំពោះគ្រោះទុរ្ភិក្សនៅក្នុងប្រទេសក្រីក្រ។
លោក John Deng និយាយថា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់ ការរំខានអាចកាន់តែអាក្រក់។ លោកបានលើកឡើងអំពីការពឹងផ្អែករបស់ពិភពលោក លើកោះតៃវ៉ាន់ សម្រាប់បន្ទះឈីបដែលប្រើក្នុងរថយន្តអគ្គិសនី និងទូរស័ព្ទ។
ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ; ការរំខានដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ; ហើយឱកាសក្នុងការរីកចម្រើន នឹងទទួលការរំខានសំខាន់ជាងសង្គ្រាមនៅអ៊ុយក្រែនទៅទៀត។ នឹងមានការខ្វះខាតការផ្គត់ផ្គង់ទូទាំងពិភពលោក។ នេះបើតាមសម្តីរបស់លោក ប្រាប់ទៅ Reuters នៅក្នុងបទសម្ភាសន៍មួយ ខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដ៏សំខាន់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
រដ្ឋាភិបាលក្រុងតៃប៉ិ បានរាយការណ៍ថា មិនមានសញ្ញានៃការវាយប្រហារដែលជិតកើតឡើងពីប្រទេសចិននោះទេ ប៉ុន្តែតៃវ៉ាន់ បានបង្កើនកម្រិតប្រុងជើងការ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។
រដ្ឋាភិបាលចិននិយាយថា ខ្លួនចង់បានការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែរក្សាជម្រើសផ្សេងទៀតសម្រាប់តៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តរបស់ខ្លួន។
យោងតាមទិន្នន័យ, តៃវ៉ាន់បានគ្រប់គ្រងទីផ្សារពិភពលោក សម្រាប់ការផលិតបន្ទះឈីបទំនើបបំផុត ហើយការនាំចេញរបស់ខ្លួនមានតម្លៃ ១១៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ី គឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្ររបស់អង្គការឃ្លាំមើលពាណិជ្ជកម្មពិភពលោកអាយុកាល២៧ឆ្នាំ ដែលសមាជិក WTO មួយ បានវាយលុកសមាជិកមួយផ្សេងទៀត។
ស្ថាប័ននេះសង្ឃឹមថា នឹងឈានដល់កញ្ចប់កិច្ចព្រមព្រៀង រួមទាំងសន្តិសុខស្បៀងអាហារផងដែរ ដើម្បីបន្ធូរបន្ថយការផ្គត់ផ្គង់ដែលកំពុងជាប់គាំង ប៉ុន្តែភាពតានតឹងដែលបង្កើតឡើងដោយសង្រ្គាម អាចធ្វើឲ្យមានការលំបាកកាន់តែខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តើសង្គ្រាមអាមេរិក និង ចិន ជុំវិញបញ្ហាកោះ តៃវ៉ាន់ ជិតផ្ទុះឡើងហើយមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


