Connect with us

សេដ្ឋកិច្ច

អ្នកស្រុកសំរោងទង នាំគ្នាដាំត្រកួនតឿពូជថ្មី ខណៈឈ្មួញចុះទិញដល់​ចម្ការ

បានផុស

នៅ

បងប្អូនប្រជាកសិកររស់នៅភូមិស្រែសរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាដាំត្រកួនតឿ​សឹងគ្រប់​ចម្ការ​ ព្រោះបានតម្លៃខ្ពស់ជាងត្រកួនចិនទៅទៀត។

កសិករ ឈឹម អាន ភេទប្រុស អាយុ ៤៧ ឆ្នាំបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះបងប្អូនក្នុងភូមិស្រែសរ ឃុំ ក្រាំងអំពិល បាននាំគ្នាំដាំត្រកួនតឿពូជថ្មី ដែលមានភិនភាគដូចត្រកួនចិន ប៉ុន្តែខុសគ្នាត្រង់ដើមវាធំហើយស្រួយ ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ ឈឹម អាន បានបន្តថា ត្រកួនពូជតឿនេះគឺឈ្មួញចុះមកទិញដល់ចំការ ដោយឲ្យតម្លៃ៤០០០ ទៅ ៤៥០០រៀលក្នុង ១ គីឡូក្រាម។ ខុសប្លែកពីត្រកួនចិនតម្លៃត្រឹម៣០០០រៀល ហើយពុំដឹងថាដល់ទីផ្សារលក់តម្លៃប៉ុន្មាននោះទេ។

ម្ចាស់ចំការដែលមានផ្ទៃដីកន្លះហិកតារូបនេះបានបញ្ជាក់ថា ពួកគាត់ជាកសិករដាំត្រកួនតឿនេះគឺទិញគ្រាប់ពូជពីផ្សារទីរួមខេត្តកំពង់ស្ពឺក្នុង១គីឡូក្រាមថ្ងៃ ១៣០០០រៀល ហើយត្រូវចំណាយពេលដាំដុះត្រឹម ១៩ ថ្ងៃគឹតចាំថ្ងៃបណ្តុះរហូតដល់ថ្ងៃដកយកទៅលក់។

អ្វីដែលកសិករនាំគ្នាដាំត្រកួនតឿគ្រប់គ្នាបែបនេះដោយសារមានតម្លៃខ្ពស់ហើយមានការគាំទ្រពីអ្នកទិញយកទៅធ្វើម្ហូបអាហារខ្លាំងណាស់។ ទីតាំងចំការត្រកួននេះគឺនៅចន្លោះភ្នំជាល ដែលមានភ្នំពទ្ធ័ជុំវិញ ហើយក៏សម្បូទឹកស្រោចស្របដំណាំនឹងប្រើប្រាស់តែជីលាមកគោប៉ុណ្ណោះដោយពុំមានប្រើប្រាស់ជីគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បណ្ដុំ​រូបភាព​ពី​ការ​ខូចខាត​នៅ​មីយ៉ាន់ម៉ា ជុំវិញ​គ្រោះ​រញ្ជួយដី​ដែល​វាយ​ប្រហារ​ទូទាំង​អាស៊ី​អាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម