Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន​ចិញ្ចឹមសត្វ​អូទ្រីស​​ធំមួយ​​​នៅស្រុក​ខ្មែរ​ គ្រោង​ប្រែក្លាយ​ទៅជា​​តំបន់​ក​សិ​ទេសចរណ៍

បានផុស

នៅ

​សត្វ​អូទ្រីស​ចំនួន​ប្រមាណ​ជាង២០០​ក្បាល ត្រូវបានក្រុម​យុវ​និស្សិត​មកពី​ខេត្ត​បន្ទាយ​មានជ័យនាំយកមក​ចិញ្ចឹម​នៅក្នុង​កសិដ្ឋាន​មួយកន្លែង ស្ថិតក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំសំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ គឺជា​ពូជ​នៅក្នុង​ស្រុក​និង​នាំ​មកពី​ប្រទេស​វៀតណាម ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​ នៅ សាឡ​ន ប្រធាន​ផ្នែក​ចិញ្ចឹមសត្វ​អូទ្រីស បាន​ឲ្យ​ដឹងថា បច្ចុប្បន្នសត្វ​អូទ្រីស​កំពុងមាន ការដាក់​ចិញ្ចឹម​ជាង២០០ក្បាល​ក្នុង​ជំហាន​ដំបូង​ហើយ​ការចិញ្ចឹម​នេះ​បាន​ជួប​នូវ​បញ្ហា​ជំងឺ​មួយចំនួន ក្រោយពី​បាន​យកមក​ដាក់​នៅ​ទីតាំង​ចិញ្ចឹម​ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​ព្រៃនប់​នេះ ក្នុងនោះ​សត្វ​អូទ្រីស​មួយចំនួន​បាន​ងាប់ ព្យាបាល​មិនទាន់​ក៏មាន​ ទាំងអស់នេះ​គឺ​បណ្ដាលមកពី​អាកាសធាតុ ប្រែប្រួល ព្រោះ​សត្វ​ទាំងនោះ បាន​យកមក​ពី​ ភូមិសាស្ត្រ​ផ្សេងគ្នា​មានពូជ​ក្នុងស្រុក​និង​មកពី​បរទេស​ហើយ​មួយវិញទៀត​ការរៀបចំ​កន្លែង​ក៏​មិនទាន់បាន​ទៅ​តាម​ស្តង់ដារ​ ព្រោះ​ការយក​សត្វ​មក​ចិញ្ចឹម​លឿន​មុន​ការរៀបចំ​កន្លែង​អោយបាន​ត្រឹមត្រូវ​។​

មកដល់​បច្ចុប្បន្ននេះ​ ចំពោះ​សត្វ​អូទ្រីស​គឺមាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ទាំងអស់​ហើយដោយ​ក្រុមការងារ​បច្ចេកទេស​មា​ន​ការថែទាំ​ព្យាបាល​ដិតដល់​និង​ចាក់​ថ្នាំ​វ៉ាក់សាំង​ទៅតាម​កាលកំណត់​ដូច នេះ​ធ្វើ​ឲ្យ​សត្វ​មាន​សុខ​ភាពល្អ​និង​ឡើង​គីឡូ​ជាធម្មតា​។​ ហើយ​ការផ្ដល់​ចំណី​មានដូចជា​ស្មៅ​លាយ​ជាមួយនឹង ចំណី​កសិកម្ម​ក្នុង​មួយថ្ងៃផ្ដល់​ចំណី៦ដង​ ព្រឹក៣ដង​និង​ពេល​ល្ងាច៣​ដង​ បើ​ឱ្យស៊ី​លើក​ពីនេះ អាច​បណ្ដាល​ឲ្យ​សត្វជួបនឹង​បញ្ហា ដូចជា​ទល់លាមក​ជាដើម​។​

​សត្វ​អូទ្រីស ចាប់ផ្ដើម​បង្កាត់​ពូជ​បានក្នុង​រង្វង់​ពី​ខែ១០ និង​ខែ១១ ហើយ​ចាប់ផ្ដើម​ពង​ក្នុង​រង្វង់​ខែ១២ ក្រោយពីទទួលបានពង​រប​ស់វា​ ក្រុមការងារ​បច្ចេកទេស​បាន​បំបែកសត្វអូទ្រីស​ទៅ​កន្លែង​ផ្សេង ដើម្បី​ធ្វើយ៉ាងណា​យកពង​អូទ្រីស​ទាំងនោះ​ទៅ​ដាក់​ក្នុង​បន្ទប់​ ដែល​ក្រុមការងារ​បច្ចេកទេស​ជា​អ្នក​ភ្ញាស់​។​ចំពោះ​សត្វ​អូ​ទ្រី​ ប្អូនប្រុស ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​កូនតូច​ទិញ​ក្នុងតម្លៃ​ជាង១៥០ដុល្លារ​ ហើយ​សត្វ​អូទ្រីស​ធំ​ពេញវ័យ ក្នុង​រង្វង់​ចាប់ពី​ជាង​១០០​គីឡូ​ឡើង ​គឺមាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ​ក្នុង​មួយ​ក្បាល​។​ការរៀបចំ​ទីតាំង​ចិញ្ចឹម​នាពេល​បច្ចុប្បន្ននេះ​គឺ​នៅមាន​លក្ខណៈ​តូច​ក្រោយពី​ទទួល​បា​ន​ការ​បង្កាត់​ពូជ​បាន​ច្រើន​ក្រុម​យុវ​សិស្ស​ខេត្តបន្ទាយមានជ័យ​រប​ស់​ប្អូន​បាន​នឹង​កំពុងមាន​ការពង្រីក​ផ្ទៃដី​ឲ្យ​ធំទូ​លាយ​ដោយមាន​ការដាំ​ស្មៅ​ដាំ​ដើម​ឈើ​ ដើម្បី​ឲ្យ​សត្វ​អូទ្រីស​ទាំងនោះ​អាច​ដើរ​រក​ចំណី​ជាធម្មតា​ហើយ​ក្រុមការងារ​បច្ចេកទេស​គ្រាន់តែ​រក​ចំណី​រួមផ្សំ​បន្ថែម​បន្តិចបន្តួច​ដល់​សត្វ​តែប៉ុណ្ណោះ​។ការរៀប​ចំ​ឲ្យ​មាន​ទីធ្លា​ធំ​ទូ​លាយ​សម្រាប​កសិដ្ឋាន​ចិញ្ចឹម​នេះ​ក្រុម​យុវ​និស្សិត​បានបញ្ជាក់​ផងដែរ​ថា​ ចំពោះ​ទៅ​ថ្ងៃ​ខាងមុខ​កសិដ្ឋាន​របស់​ប្អូន​នឹង​បង្កើត​ទៅជា​ក​សិ​ទេសចរណ៍​ ព្រោះ​ក្រុមនិស្សិត​នាពេល​បច្ចុប្បន្ន​មានការ​ចិញ្ចឹម​ដូចជា ចិញ្ចឹមសត្វ​អូទ្រីស ចិញ្ចឹម​ចៀម ​ចិញ្ចឹម​ក្របី​ បង្កាត់​ពូជចិញ្ចឹម​កង្កែប ​ចិញ្ចឹម​ទា​

​ដូចនេះ​កសិដ្ឋាន​នឹង​ក្លាយ​ទៅជា​ទីតាំង​ក​សិ​ទេសចរណ៍​នៅ​ថ្ងៃ​ខាងមុខ​។​ ចំពោះ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​របស់​ក្រុម​យុវ​សិស្ស​ទោះបីជា​មិនទាន់មាន​គ្រប់គ្រាន់​១០០​ភាគរយ ​ក៏​ការចិញ្ចឹម​កំពុងតែ​ដំ​ណើរ​ការ​ជាធម្មតា​ហើយ​ប្អូនប្រុស​ក៏បាន​បន្ថែមថា​ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ក្រុមបច្ចេកទេស​គ្រោង​នឹង​ទៅ​បន្ត​សិក្សា​ផ្នែក​បច្ចេកទេស​នៅក្រៅ​ប្រទេស ដើម្បី​យក​បទពិសោធន៍ មក​អនុវត្ត​នៅក្នុង​កសិដ្ឋាន​របស់ខ្លួន ក្រោយ​ស្ងប់ស្ងាត់​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម