សេដ្ឋកិច្ច
អ្នកជំនាញធនាគារ៖ សេដ្ឋកិច្ចកម្ពុជានឹងមានការរីកលូតលាស់ខ្លាំង រយៈពេល ៥ ឆ្នាំទៀត
អ្នកជំនាញផ្នែកវិស័យធនាគារ បានលើកឡើងថា ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានៅតែមានការរីកលូតលាស់ខ្លាំង ដោយសារកម្ពុជាមានហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ និងគោលនយោបាយវិនិយោគរបស់រាជរដ្ឋាភិបាលល្អ ដែលទាក់ទាញអ្នកវិនិយោគិនបរទេសមកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ក្នុងវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ថា កម្លាំងលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែខ្លាំង ពិសេសឆ្នាំ២០២២ និងបន្តរីកចម្រើនដល់ឆ្នាំ២០២៧ខាងមុខ។

បណ្ឌិត អ៊ិន ចាន់នី បានបន្តថា ការរីកលូតលាស់សេដ្ឋកិច្ចខ្លាំងនេះដោយសារតែកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗច្រើនដូចជាផ្លូវគមនាគមន៍ល្អៗច្រើន មានផ្លូវល្បឿនលឿន ផ្លូវក្រវ៉ាត់ទីក្រុង និងផ្លូវសំខាន់ផ្សេងៗទៀត ព្រមទាំងមានព្រលានយន្តហោះថ្មីកំពុងសាងសង់ដែលជួយសម្រួលក្នុងការដឹកជញ្ជួនទំនិញផ្សេងៗ។
បណ្ឌិត អ៊ិនចាន់នី បានបន្តទៀតថា ក្រៅពីនេះកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង ៦៧ ភាគរយ និងមានច្បាប់វិនិយោគថ្មីដែលបានជួយសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត។

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមថា ការរៀបចំវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅប្រទេសកម្ពុជានាពេលនេះ ក៏ដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ ព្រោះនៅក្នុងវេទិកាពិភាក្សានេះយើងបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានទាក់ទិននឹងសេដ្ឋកិច្ច ដើម្បីរៀបចំផែនការវិនិយោគនៅកម្ពុជា។

នៅក្នុងវេទិកានោះដែរក៏មានវិនិយោគិនជប៉ុនមួយចំនួនបានបង្ហាញនូវការព្រួយបារម្ភពីបញ្ហាអតិផរណាដែលមានការកើនឡើងដែលធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ។ ត្រង់ចំណុចនេះបណ្ឌិត អ៊ិន ចាន់នី បានពន្យល់ថា អតិផរណាឆ្នាំនេះមានត្រឹមតែ ៥ ឬខែខ្លះជាង ៩ ភាគរយ តែមិនខ្ពស់ដូចឆ្នាំ២០០៨ ដែលមានរហូតដល់ទៅ ១៨,៧៥ភាគរយនោះទេ។ ប៉ុន្តែពេលនោះរាជរដ្ឋាភិបាលបានដោះស្រាយបានយ៉ាងល្អ។ បណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា រាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រាន់ក្នុងការដោះស្រាយ និងទប់ទល់បញ្ហាអតិផរណានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា បញ្ហាអតិផរណានេះគឺបណ្តាលមកពីតម្លៃប្រេងឡើងថ្លៃដែលធ្វើឱ្យការដឹកជញ្ជួន ការផលិត និងទំនិញបានឡើងថ្លៃ ដែលបញ្ហានេះបណ្តាលមកពីកក្តាខាងក្រៅ។ ប៉ុន្តែនៅពេលដែលប្រេងចុះថ្លៃ អតិផរណាក៏ចុះតាមនឹងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


