សេដ្ឋកិច្ច
កម្ពុជា រកចំណូលពីការនាំចេញផលកសិកម្មទៅចិនប្រមាណជិត ៥០០លានដុល្លារ ៩ខែឆ្នាំនេះ
រយៈពេល ៩ខែឆ្នាំ ២០២២នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ៤៩១លានដុល្លារ។ នេះបើយោងតាមទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស នៃអគ្គនាយកដ្ឋានកសិកម្ម។ ទិន្នន័យនេះ បញ្ជាក់ថា ទីផ្សារប្រទេសចិននៅមានសក្តានុពលធំទូលាយ ដែលអាចជួយស្រូបយកផលិតផលកសិកម្មកម្ពុជាច្រើនថែមទៀត និងប្រទេសទាំងពីរនៅមិនទាន់បានប្រើប្រាស់ឱ្យបានជាអតិបរមានូវសក្តានុពលដែលមានក្នុងវិស័យនេះនៅឡើយ។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត ដើម្បីរិះរកមធ្យោបាយថ្មីល្អៗ និងមានប្រសិទ្ធភាពឆ្លើយតបទៅនឹងទំហំសក្តានុពលដែលមាន។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិនិយោគទុនចិននៅក្នុងវិស័យកសិកម្មនៅមានកម្រិតទាបខ្លាំងនៅឡើយ។ ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ ៧០លានដុល្លារ ហើយសម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២នេះ តួលេខនេះ បានធ្លាក់ថែមទៀត នៅត្រឹមតែប្រមាណ ៤លានដុល្លារប៉ុណ្ណោះ ដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងជំរុញឱ្យបានខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានប្រកាសនៅក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី ២៧ ខែ តុលាថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកទូលាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគថ្មីថែមទៀតពីប្រទេសចិន ក្នុងវិស័យកសិកម្ម ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ កម្ពុជានាំចេញផលកសិកម្មទៅប្រទេសចិនបានប្រមាណជាង ៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹង ៧០០លានដុល្លារ។
ដោយឡែកនៅថ្ងៃទី ២៧ ខែតុលា កម្ពុជា បានសម្ពោធសមិទ្ធផលថ្មីបន្ថែមទៀត គឺការនាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទីផ្សារប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា សំដៅចូលរួមលើកកម្ពស់ប្រាក់ចំណូល និងជីវភាពអ្នកដាំមៀន ជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


