សេដ្ឋកិច្ច
CDC អនុម័តបង្កើតរោងចក្រពីរកន្លែងទុនវិនិយោគ ១៤លានដុល្លារ នៅខេត្តកណ្តាល និងកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួនពីរកន្លែង នៅខេត្តកណ្តាល និងកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបចំនួន ១៤លានដុល្លារ បង្កើតការងារប្រមាណជាង ២ពាន់កន្លែង។

គម្រោងវិនិយោគបង្កើតរោងចក្រទាំងពីរនេះ រួមមាន៖
១-“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
២- “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ គឺចាប់ពីខែមករា រហូតដល់ខែ តុលាឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៤៤គម្រោង មានទុនជាង ៣៤៣៣លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១២២ ៧៤៧កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគ ១៤៤ក្នុងនោះ នៅខែ មករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២ ២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥កន្លែង៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoពលរដ្ឋអ៊ុយក្រែន ផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងលោក ហ្សេលេនស្គី ជុំវិញការដកតំណែងរដ្ឋមន្ត្រីការពារជាតិ


