សេដ្ឋកិច្ច
កត្តា ៣ យ៉ាងធ្វើឲ្យតម្លៃប្រេងពិភពលោកប្រែប្រួល
ប្រេង ត្រូវបានគេចាត់ទុកថាជា “ឈាម” នៃសេដ្ឋកិច្ចអន្តរជាតិ ដែលប្រទេសនីមួយៗមិនអាចខ្វះបាន សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មចម្រុះ ដូចជាការផលិតឥន្ធនៈប្រើប្រាស់ប្រចាំថ្ងៃ ។

បច្ចុប្បន្ន តម្លៃប្រេង គឺកំពុងតែប្រែប្រួលយ៉ាងខ្លាំង ដែលអាចនិយាយបានថា គឺកំពុងតែស្ថិតនៅក្នុងភាពចលាចល ដោយសារតែតម្លៃនៃប្រេងឡើងខ្ពស់ ក៏ដូចជាការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទៅនឹងតម្រូវការប្រចាំថ្ងៃជាដើម ហើយនេះគឺជាកត្តាចំនួន ៣ ដែលធ្វើឲ្យមានការប៉ះពាល់ ក៏ដូចជាការប្រែប្រួលនៃតម្លៃប្រេង ៖
ការផ្គត់ផ្គង់
បើសិនជាការផ្គត់ផ្គង់កាន់តែធំ នោះតម្លៃកាន់តែទាប ។ នេះជាទ្រឹស្តីមូលដ្ឋាននៃសេដ្ឋកិច្ចរបស់អ្នកសេដ្ឋវិទូ Adam Smith ដែលមានន័យថា នៅពេលដែលការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មណាមួយដែលច្រើនលើសតម្រូវការ នោះតម្លៃនៃទំនិញ និងមានការបញ្ចុះតម្លៃទាប ។

បច្ចុប្បន្នប្រទេសមួយចំនួនធំកំពុងខ្វះការផ្គត់ផ្គង់ប្រេង ដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី ។ រុស្ស៊ីជាប្រទេសដែលផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏ធំសម្រាប់ពិភពលោក ជាពិសេសតំបន់អឺរ៉ុប ។ រុស្ស៊ី កំពុងរងទណ្ឌកម្មជាច្រើនពីអឺរ៉ុប ខណៈអឺរ៉ុបវិញក៏ទទួលទណ្ឌកម្មពីរុស្ស៊ីដូចគ្នា តាមរយៈការឈប់លក់ប្រេង និងឧស្ម័នឲ្យ ។ ដូចនេះ នៅពេលដែលអ្នកផ្គត់ផ្គង់ដ៏ធំ ផ្អាក ឬកាត់បន្ថយការផ្គត់ផ្គង់ នោះទំនិញដែលមានបរិមាណតិច នឹងធ្វើឲ្យទំនិញនោះ កើនឡើងតម្លៃខ្ពស់ ។
តម្រូវការ
នៅពេលតម្រូវការប្រេងច្រើនហួស នោះតម្លៃរបស់វាក៏កាន់តែខ្ពស់ផងដែរ ។ ប្រេង ជាទំនិញដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការជាចាំបាច់សម្រាប់ដំណើរការយាន្តជំនិះ ហើយទោះបីជាប្រេងសាំង ឡើងថ្លៃដល់ប៉ុន្មានក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែចាក់សម្រាប់ជិះទៅបំពេញការងារផ្សេងៗផងដែរ ។

ផ្ទុយមកវិញ បើសិនជាប្រេងនោះ លែងមានតម្រូវការ ឬក៏គេមានជម្រើសផ្សេង តម្លៃប្រេង ប្រាកដជាធ្លាក់ចុះមិនខាន ។ ដោយស្ថិតនៅក្នុងបរិបទកូវីដ ១៩ រីករាលដាលខ្លាំង ទីក្រុងជាច្រើនលើពិភពលោក ត្រូវបានបិទមួយរយៈ ដោយតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបស្នាក់នៅក្នុងផ្ទះ ដោយមិនចេញទៅណាឡើយ ។ ត្រង់ចំណុចនេះ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺត្រូវបានផ្អាក ដូចនេះ តម្រូវការប្រេងសាំង ក៏លែងមានន័យទៀតដែរ ទោះបីជាតម្លៃចុះដល់ប៉ុន្មានក៏ដោយ ក៏គ្មានអ្នកចាក់ដែរ ។
ភាពចលាចលនយោបាយ
តម្លៃប្រេង គឺអាស្រ័យយ៉ាងខ្លាំងទៅលើស្ថានភាពនយោបាយ ។ នៅពេលមួយដែលលោក សាដាម ហ៊ូសេន ឈ្លានពានគុយវ៉ែតក្នុងឆ្នាំ ១៩៩០ តម្លៃប្រេងបានកើនឡើងជិត ២ ដងក្នុងរយៈពេលជាច្រើនខែ ។

ចំណែកបច្ចុប្បន្ន ជុំវិញវិបត្តិអ៊ុយក្រែន ក៏បាននាំឲ្យមានការឡើងថ្លៃប្រេងផងដែរ បន្ទាប់ពីការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែវាក៏ជាហេតុនាំឲ្យបណ្តាប្រទេសលោកខាងលិចឆ្ពោះទៅរកវិបត្តិថាមពលដែលមិនធ្លាប់មានពីមុនមក នៅក្នុងសហភាពអឺរ៉ុបផងដែរ និងបានរុញច្រានគ្រួសាររាប់លាននាក់ធ្លាកចូលវិបត្តិប្រេងឥន្ធនៈ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ៧ ខែជាប់គ្នា ចិន នៅតែនាំចូលប្រេង និងឧស្ម័នពី រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


