សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង ៩៦០លានដុល្លាររយៈពេល ១១ខែ ឆ្នាំ ២០២២
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបាន ៩៦២ លានដុល្លារក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនឡើងជាង ១០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។

បើតាមរបាយការណ៍ បានឱ្យដឹងថា រយៈពេល ១១ខែនេះ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារកូរ៉េខាងត្បូង មានតម្លៃ ៣៧៣ លានដុល្លារ កើនឡើង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជា មានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងអគ្គិសនី អេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្មជាដើម។
ដោយឡែក កម្ពុជា បាននាំចូលមានតម្លៃ ៥៨៩ លានដុល្លារ កើន ៥ ភាគរយធៀបនឹងឆ្នាំមុន។ ផលិតផលដែលកម្ពុជា បាននាំចូល រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ ផលិតផលប្លាស្ទិក និងផលិតផលសម្រេច។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យមានកំណើនជាលំដាប់ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគដោយផ្ទាល់ពីកូរ៉េចំនួន ២១៩ ដែលមានតម្លៃសរុប ៥ ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ដោយមួយផ្នែកធំជាគម្រោងសំណង់ និងអចលនទ្រព្យ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


