សេដ្ឋកិច្ច
ខេត្តក្រចេះត្រូវប៉ាន់ ដោយទទួលបានស្ពានឆ្លងទន្លេ និងគម្រោងផ្លូវថ្មីបីគម្រោងទៀត

ក្រៅពីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នៅព្រឹកថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣នេះ ខេត្តក្រចេះ នឹងទទួលបានគម្រោងសាងសង់ផ្លូវចំនួនបីបន្ថែមទៀត នឹងបើកការដ្ឋានសាង់សង់នៅមុនចូលឆ្នាំខ្មែរខាងមុខ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។

ជុំវិញគម្រោងថ្មីៗ ជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ខេត្តក្រចេះឆ្នាំនេះ ជាខេត្តដែលមានសំណាង និងត្រូវប៉ាន់ ដោយទទួលបានសមិទ្ធផលនូវគម្រោងថ្មីៗ គឺផ្លូវដែលប្រើប្រាស់ឥណទានហិរញ្ញប្បទានពីធនាគារពិភពលោក មានផ្លូវជាតិលេខ៣ លេខ៧៣ ពីរខេត្ត គឺខេត្តត្បូងឃ្មុំតភ្ជាប់ពីផ្លូវជាតិលេខ៧ មកដល់ព្រំដែនខេត្តខេត្តក្រចេះ មានចម្ងាយ ៥០គីឡូម៉ែត្រ បានបញ្ចប់នីតិវិធីលទ្ធកម្ម ដែលគ្រោងចុះហត្ថលេខា នៅចុងខេត្តមករា ឆ្នាំ ២០២៣ ប្រើប្រាស់ថវិកា ១៥លាន ៧សែនដុល្លារ។

គម្រោងទី២ ផ្លូវលេខ ៣៧៧ ពីក្រុងក្រចេះទៅសំបួរ ប្រវែង ៣៥,៥គីឡូម៉ែត្រ (កន្លែងតំបន់ទេសចរផ្សោត) ត្រូវបើកការដ្ឋានសាងសង់ផងដែរ។ ចំណែកផ្លូវលេខ ២៧៧ ពីសណ្ដាន់ទៅ សង្គម ប្រវែង ១៣,៦គីឡូម៉ែត្រ ក៏បានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខា នៅចុងខែមករា ដោយប្រើប្រាស់ថវិកាប្រមាណ ២៥លាន ៦សែនដុល្លារ។
ដោយឡែកគម្រោងទី៣ ផ្លូវជាតិលេខ៧ ចាប់ពី គីឡូម៉ែត្រលេខ ៣០០ ដល់គីឡូម៉ែត្រ លេខ ៣១ រង្វង់មូលក្រចេះ ប្រវែង ៣១,២៥គីឡូម៉ែត្រ គ្រោងចុះហេត្ថលេខានៅខែ មីនា ដែលប្រើប្រាស់ថវិកាប្រមាណ ១៥លានដុល្លារ។
សម្តេចតេជោ បានគូសបញ្ជាក់ថា គម្រោងទាំងបីនេះ នឹងរៀបចំបើកការដ្ឋានសាងសង់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
លើសពីនេះទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ថា « ខ្ញុំក៏ខិតខំស្នើឱ្យមិត្តចិនជួយសាងសង់ផ្លូវទៅព្រំដែនឡាវ ដែលសូមឱ្យលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជូនសំណូមពររបស់ខ្ញុំ ជូនចំពោះថ្នាក់ដឹកនាំចិន, ច្បាស់ណាស់ថា ខ្ញុំនឹងស្នើសុំ ព្រោះកន្លងទៅផ្លូវនេះ បានធ្វើដោយមិត្តចិន ដែលសាងសង់បានមួយគន្លាក់ តែនៅសល់មួយគន្លាក់ទៀត ហើយត្រូវតភ្ជាប់ជាមួយឡាវ ដូច្នេះសូមស្នើលោក វ៉ាង វិនធៀន មេត្តាទទួលនូវសំណូមពររបស់ខ្ញុំ ចំពោះមុខប្រជាជននៅខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងកម្ពុជា ទៅឡាវ»។
ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអរគុណប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយដល់កម្ពុជា។ នៅពេលខាងមុខនេះ សម្តេចបង្ហើបប្រាប់ថា នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ដោយសម្តេចអះអាងថា ពេលនោះច្បាស់ណាស់ នឹងមានគម្រោងថ្មីៗបន្ថែមទៀត៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


