សេដ្ឋកិច្ច
ប្រធានគយដាស់តឿនអ្នកជិះម៉ូតូធំគ្មានពន្ធឱ្យចូលខ្លួនទៅបង់ពន្ធមុនការបង្ក្រាបអាចសម្រាលបន្ទុកខ្លះ
អ្នកជិះម៉ូតូធំៗគ្មានពន្ធ គឺជាមុខសញ្ញា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្ដោតលើការយកចិត្តទុកដាក់ចុះបង្ក្រាប និងគ្រប់គ្រងពេលនាំចូលតាមព្រំដែន។ នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក គុណ ញឹម បានលើកឡើងថា នៅតាមព្រំដែនគយ បានរឹតបន្តឹងប៉ុន្តែនៅតែមានការលួចនាំចូលបាន។ ត្រង់ចំណុចនេះ ប្រធានគយ បានគូសបញ្ជាក់ថា« នៅតាមព្រំដែនយើងដឹងហើយ ការរត់ពន្ធម៉ូតូមានជាហូរហែ ពិសេសការរត់ពន្ធម៉ូតូតាមច្រករបៀងគឺជាបញ្ហាស្មុគស្មាញដែលយើងពិបាកទប់ស្កាត់ឱ្យបាន ១០០ភាគរយ ទោះយើងទប់ស្កាត់បានច្រើន តែក៏នៅមានរបូតមកដែរ»។
ទន្ទឹមនឹងនេះដែរ គយក៏បានរឹតបន្តឹងត្រួតពិនិត្យ ការនាំចូលម៉ូតូធំ ពីប្រទេសឆ្ងាយៗ ដូចជា មកពីអឺរ៉ុប, ជប៉ុន, កូរ៉េ ដែលផ្ទុកក្នុងកុងតឺន័រផងដែរ។ បញ្ហានេះ លោក គុណ ញឹម បានឱ្យដឹងថា ការនាំចូលម៉ូតូ ដែលផ្ទុកក្នុងទូកុងតឺន័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យចោះៗមានន័យថា ១០តូកុងតឺន័រ អាចចុចឲ្យត្រួតពិនិត្យលម្អិត៥ទូ ឬ៦ទូ ដើម្បីទប់ស្កាត់ កុំឲ្យចំនួនម៉ូតូអត់ពន្ធគេចវេះបង់ពន្ធ នាំចូលមកក្នុងប្រទេស។
បើតាមលោក គុណ ញឹម ជាគោលការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនមានការអនុគ្រោះពន្ធលើម៉ូតូ គ្មានពន្ធមានស្រាប់ក្នុងប្រទេសនេះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ ប្រមាណ ១៥០គ្រឿងគ្មានពន្ធ ដែលគ្រោងធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យឃាត់ទុក ដោយគេដឹងថា ម៉ូតូធំដែលគ្មានពន្ធទាំងនោះ ខ្លះមានតម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


