សេដ្ឋកិច្ច
ប្រធាន IMF ថា ការរឹតបន្តឹងពាណិជ្ជកម្មអាចឲ្យសេដ្ឋកិច្ចសកលខាតបង់ដល់ ៧ ភាគរយនៃ GDP
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ព្រមានថា ការកើនឡើងនៃការរឹតបន្តឹងពាណិជ្ជកម្ម និងការបែងចែកភូមិសាស្ត្រអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ ៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

អ្នកស្រីព្រមានបន្ថែមថា ប៉ុន្តែប្រសិនបើការកាត់ផ្តាច់ផ្នែកបច្ចេកវិទ្យាកើតឡើង នោះប្រទេសមួយចំនួនអាចមានការខាតបង់រហូតដល់ ១២ ភាគរយឯណោះនៃ GDP ហើយផលប៉ះពាល់ក៏ទំនងជាអាចធំជាងនេះផងដែរ ។
ដោយឡែកចំពោះប្រទេសសេដ្ឋកិច្ចតូច និងទីផ្សារបើកចំហវិញ អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយប្រទេសអាស៊ីភាគច្រើន គឺងាយរងគ្រោះជាងគេ ដោយសារការពឹងផ្អែកលើពាណិជ្ជកម្មបើកចំហ ។

មិនតែប៉ុណ្ណោះលោកស្រីបានលើកឡើងថា សកម្មភាពបម្រែបម្រួលអាកាសធាតុ ការជួយប្រទេសងាយរងគ្រោះដោះស្រាយបំណុល និងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ក៏អាចជួយការបែកបាក់ណាមួយផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


