សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន មានទំនាក់ទំនងកាន់តែរីកចម្រើនពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានការរីកចម្រើន និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការជំរុញអ្នកវិនិយោគ ទេសចរ ជប៉ុនមកកាន់កម្ពុជា និងជាពិសេសការពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៅក្នុងពិធីបើកនៃកម្មវិធី “Japanese Sake Tasting Fair” ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីចុងខែ កុម្ភៈកន្លងទៅ។
លោក កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលតែងតែផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងពេលកន្លងមក ក្នុងទិសដៅពង្រីក និងពង្រឹងទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
លើកទឹកចិត្តឱ្យវិនិយោគិនកម្ពុជា និងជប៉ុន បង្កើនការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា និងជប៉ុនជាភាគីហត្ថលេខី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលនេះនឹងចូលរួមចំណែកសំខាន់ក្នុងការពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបន្ថែមទៀត។
លោករដ្ឋលេខាធិការ ក៏បានអររគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយនិងការគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាពិសេសការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ ដោយកម្ពុជាទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
យោងតាមទិន្នន័យជញ្ជីងពាណិជ្ជកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងជប៉ុន មានទឹកប្រាក់សរុប១៩៤៨,០១៩លានដុល្លារ កើនជាង១២ភាគរយបើធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជា ទៅជប៉ុនមានចំនួនជាង ១,១៧ ពាន់លានដុល្លារ៕

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


