សេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់កម្ពុជា-វៀតណាម បង្កើនកិច្ចសហការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម
លោ កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Chu Thang Trung អគ្គនាយករងអាជ្ញាធរឧបាស្រ័យពាណិជ្ជកម្ម និងសហការី ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាកំឡុងពេលរូប លោក និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សារនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។
លោក Chu Thang Trung បានលលើកឡើងអំពីលទ្ធផលទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់រូបលោក និងគណៈប្រតិភូនៅកម្ពុជា កាលពីថ្ងៃទី ២៣ មីនា ដោយបានចុះបំពេញទស្សនកិច្ចស្វែងយល់លម្អិតពីខ្សែច្រវាក់ផលិតកម្មមួយចំនួន រួមមាន៖ ការផលិត ការរក្សាទុក ការវេចខ្ចប់ និងការនាំចេញ, ទីតាំង បច្ចេកទេសដាំដុះ និងចម្ការ ចំពោះផលិតផលកសិកម្មមួយចំនួន របស់ក្រុមហ៊ុនធុរកិច្ចកម្ពុជា ក៏ដូចបានជួបប្រជុំចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានជាមួយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លើការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (C/O) គ្រប់ទម្រង់។
លោ កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងបានបង្ហាញនូវក្ដីសង្ឈឹមយ៉ាងមុតមាំថា តាមរយៈទស្សនកិច្ចនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែល្អប្រសើបន្ថែមទៀត ក៏ដូចជាចូលរួមចំណែកជំរុញប្រសិទ្ធភាពការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


