សេដ្ឋកិច្ច
CDC អនុម័តគម្រោងវិនិយោគមានទឹកប្រាក់ជាង២៣០លានដុល្លារ រយៈពេល ៣ខែដើមឆ្នាំនេះ
នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC)បានអនុម័តគម្រោងវិនិយោគចំនួន៣៤ មានទុនវិនិយោគចំនួន ២៣២,៩ លានដុល្លារអាមេរិក ដោយបានបង្កើតការការជូនប្រជាពលរដ្ឋចំនួន ៤៦៥៨២កន្លែង។

ចំនួននេះបើធៀបទៅនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២២កន្លងទៅ មានការថយចុះខណៈ៣ខែឆ្នាំ២០២២ CDC អនុម័តគម្រោងវិនិយោគ រហូតដល់ទៅ ៤០ក្រុមហ៊ុនមានទុនវិនិយោគជាង ២៣៨០លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន៣៤៤៥៨កន្លែង។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ៣៤ក្នុងនោះ ក្នុងខែមករាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគចំនួន ៩៩,៤លានដុល្លារអាមេរិក ខណៈខែមករាឆ្នាំ២០២២មានគម្រោងវិនិយោគចំនួន២៤មានទុន២២៧៧លានដុល្លារអាមេរិក។
ចំណែកខែកម្ភៈឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ១៧ មានទុន ៩៨,៨លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ២២៧៨៤កន្លែង ខណៈខែកម្ភៈ ឆ្នាំ២០២២ មានគម្រោងវិនិយោគចំនួន ១២មានទុនចំនួន៩០លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។
រីឯខែមីនាឆ្នាំ២០២៣វិញមានគម្រោងវិនិយោគចំនួន ៧មានទុនចំនួន ៣៣,៧លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៦៦៦៩កន្លែងខណៈខែ មីនាឆ្នាំ២០២២មានគម្រិងវិនិយោគចំនួន៤មានទុនចំនួន១៣លានដុល្លារអាមេរិកនិងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជិត៣០០០កន្លែង។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំងអស់នេះ ភាគច្រើនវិនិយោគលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម។ សម្រាប់ទីតាំងដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺនៅភាគខាងលិចរាជធានីភ្នំពេញ ជាពិសេសនៅខេត្តកំពង់ស្ពឺ។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា តាមរយៈការវិនិយោគលើវិស័យរោងចក្រនេះ បានផ្តល់ប្រយោជន៍ច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារជូនពលរដ្ឋដោយផ្ទាល់ និងប្រយោលផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


