សេដ្ឋកិច្ច
ការចុះអនុស្សរណៈ ក្នុងការបើកលក់អគារខុនដូ ceo wyndham residence ក្នុងទីផ្សារកម្ពុជា
ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ក្រុមហ៊ុន CEO បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូលរួមធ្វើជាសាក្សីសំរាប់ថ្ងៃពិសេសនេះផងដែរ។

ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ ២០១៣ មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយក្រុមហ៊ុន Lixin Group ក៏បានក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកចម្រុះ។ ក្រៅពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គ្រុបដែលមានអង្គភាពអាជីវកម្ម ចំនួន ៦ ក៏តែងតែចូលរួមសកម្មភាពជាច្រើនទៀតដូចជា វិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិទៅតាមតំបន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសណ្ឋាគារនិងអាហារ។

ក្រុមហ៊ុន Golden Cambodia Century (GCC) គឺជាក្រុមហ៊ុន ដែលគ្របដណ្តប់ទៅលើវិស័យសេដ្ឋកិច្ចធំៗចំនួន៣គឺ ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យ ការវិនិយោគលើដីធ្លី ការគ្រប់គ្រងលើមូលធនដែលផ្ដល់ការជឿជាក់ខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន GCC បានចាប់ផ្តើមវិនិយោគនៅគំរោងទី១ ដោយប្រើឈ្មោះ GC City និងបានបង្កើននូវជំនួញអចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកបង្កើតបុរីយ៉ាងពិតប្រាកដនៅកម្ពុជា។ នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនGCC Trust ក្រមហ៊ុនGC Trust បានទទួលអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ ជាលើកទី៥ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារឹមដែលនាំំចូលពីប្រទេសកូរ៉េ គ្រឿងសំភារះផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និង ជាភ្នាក់ងារអចលនទ្រព្យថែមទៀតផង។ ដោយទទួលបានបទពិសោធ និងមានជំនាញខ្ពស់ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនៈទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Wyndham Residence ។

ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញនិងលក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គំរោងរបស់ CEO Wyndham Residence នៅក្នុងប្រទេសកម្ពុជាផងដែរ។

CEO Wyndham Residence គឺជាអគារភ្លោះដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូកដែលត្រូវបានគ្រោងនិងដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយមានដៃគូជាច្រើនដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុន Golden Cambodia Century (GCC)។ សំណង់អាគារនេះមានចំនួន៣២ជាន់ ហើយបច្ចុប្បន្នការសាងសង់នៃអគារនេះបានធ្វើដល់ជាន់ទី២៧ហើយ យើងរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ នាពេលខាងមុខនេះ។

ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO អតិថិជនរបស់យើងទាំងអស់នឹងរីករាយជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏ពិសេសបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង ៨០០០ សាខា នៅក្នុង ៧៨ ប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ។ ហើយ Wyndham Grand បានបង្កើនសមាជិកជាង ៥០ លាននាក់នៅទូទាំងពិភពលោកផងដែរ។

ជាមួយនឹងភាពរួសរាយរាក់ទាក់និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនាបថដ៏ទាន់សម័យគឺជាចំណុចសំខាន់នៃអគារភ្លោះ CEO Wyndham Residence ។ ការបរិភោគអាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យ កន្លែងទទួលភ្ញៀវដ៏ធំទូលាយដែលមានទំហំដល់ទៅ៨ ម៉ែត្រ កន្លែងញាំកាហ្វេដែលមានផ្ទាំងគំនូរដល់ស្រស់ស្អាត កន្លែងពិសាស្រានិងជក់បារី សាលពិធីជប់លៀង បន្ទប់KTV មជ្ឈមណ្ឌលពាណិជ្ជកម្ម CEO បន្ទប់ប្រជុំដែលមានកៅអី ១២ និង ២០កៅអី រោងកុនដែលមាន ៨៥កៅអី អាងហែលទឹកដែលមានទំហំធំទូលាយ បន្ទប់ ស្ប៉ាដ៏ល្អប្រណិត កន្លែងហាត់ប្រាណដែលមានឈ្មោះថា SKY និងកន្លែងជាច្រើនទៀតផងដែរ អគារភ្លោះ CEO Wyndham Residence នឹងផ្តល់ជូននូវទីកន្លែងដែលមានផាសុកភាពព្រមជាមួយនឹងភាពទាន់សម័យដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។
ដោយផ្តោតលើអនាគតនាពេលខាងមុខនេះ តំបន់បាក់ទូកនឹងក្លាយជាតំបន់ KLCC ដែលដូចទៅនឹងប្រទេសម៉ាឡេស៊ី ឬផ្លូវ Orchardនៅប្រទេសសិង្ហបុរី។ តំបន់នេះមិនត្រឹមតែជាតំបន់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ពាណិជ្ជកម្មសំខាន់ដែលទាក់ទាញជនបរទេសពីទូទាំងពិភពលោកផងដែរ។

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត