Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលឡាវជំរុញឲ្យពង្រឹងការគ្រប់គ្រងរូបិយប័ណ្ណបរទេសដើម្បីកាត់បន្ថយអតិផរណា

បានផុស

នៅ

សមាជិករដ្ឋសភាឡាវបានស្នើឲ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងរូបិយប័ណ្ណបរទេស ដើម្បីកាត់បន្ថយអតិផរណា រក្សាអត្រាប្តូរប្រាក់បរទេសដែលមិនអំណោយផល និងទប់ស្កាត់ការឡើងថ្លៃទំនិញជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិករដ្ឋសភានៃខេត្តចំប៉ាសាក់ លោក Saythong Sayavong បាននិយាយនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភាឡាវកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឡាវមានបំណងកាត់បន្ថយអត្រាអតិផរណាមកត្រឹម ៩ ភាគរយត្រឹមដំណាច់ឆ្នាំ ២០២៤ ប៉ុន្តែនេះក៏នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយផងដែរ ។

លោក Saythong Sayavong លើកឡើងថា ការទូទាត់សម្រាប់ទំនិញនាំចូលគួរតែធ្វើឡើងតាមរយៈប្រព័ន្ធធនាគារ ហើយគួរតែរក្សាទុកនៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសដែលចូលប្រទេសឡាវ រួមជាមួយការផ្ទេរប្រាក់ទៅកាន់ប្រទេសផ្សេងទៀតជាដើម ។

ទន្ទឹមនឹងនេះ ការផ្លាស់ប្តូររូបិយប័ណ្ណបរទេសនៅខាងក្រៅប្រព័ន្ធធនាគារ ក៏គួរតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងផងដែរ ជាពិសេសគួរតែបិទកន្លែងប្តូរប្រាក់បរទេស ហើយដាក់សេវាប្ដូរប្រាក់មួយចំនួនតាមអ៊ីនធឺណិតវិញ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តប្រជាជនប្រើរូបិយប័ណ្ណគីបឲ្យកាន់តែច្រើនសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ និងដាក់កម្រិតការប្រើប្រាស់រូបិយប័ណ្ណបរទេសផងដែរ ។

បន្ថែមពីនេះ ការប្រមូលចំណូល ការចំណាយលើគម្រោងអភិវឌ្ឍន៍ និងការសងបំណុល ត្រូវបង្កើនការយកចិត្តទុកដាក់ ក៏ដូចជាការបង្កើនផលិតភាពក្នុងស្រុក ដើម្បីឲ្យទំនិញកាន់តែច្រើនត្រូវបានផលិតក្នុងស្រុកដើម្បីជំនួសទំនិញនាំចូល ។

ចំពោះកម្ចីវិញ រដ្ឋាភិបាលគួរផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ការកំណត់ទីផ្សារសម្រាប់លក់ផលិតផល និងធានាឲ្យមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ខណៈបច្ចុប្បន្ន ទោះបីជាអត្រាអតិផរណាកំពុងធ្លាក់ចុះក៏ដោយ ក៏តម្លៃទំនិញ និងអត្រាប្តូរប្រាក់នៅតែខ្ពស់ដដែល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម